រឿងចាស់គ្មានសិទ្ធនឹងចៀសបាន Posted on October 15, 2018September 13, 2024 by Johnny ចន្នី ចំនួនទស្សនា: 41 បង្ហោះដោយ:Johnny ចន្នី នត្ថិ សន្តិ បរំ សុខំ សុខដទៃក្រៅពីសេចក្តីស្ងប់ពុំមានឡើយ។ 🔸គួរធើ្វនូវបុណ្យទាំងឡាយ ដែលនាំសេចក្ដីសុខមកឲ្យ។ ពំនោលដោយៈ ព្រះគ្រូ សាន់ មនោសារ រឿងចាស់គ្មានសិទ្ធនឹងចៀសបានគ្រប់ប្រាណតែងមានជាធម្មតាទោះលោមអង្វរសូកយ៉ាងណាអស់ទាំងលោកាគ្មានផ្សារលក់។រឿងឈឺឥតរើសរូបសខ្មៅម៉ឺនសែនផ្សាក្ដៅដូចភ្លើងភ្នក់ឈឺតូចឈឺធំបំពត់ខ្ទេចខ្ទាំដំគក់សរីរាង្គ។ពេលស្លាប់ជាពេលអស់កម្មសិទ្ធពេលនាំជីវិតចាកកាយាក្ដីស្លាប់ឥតមានអ្នកត្រូវការតែមច្ចុមារមិនយោគយល់ម៉ែឪកូនចៅប្ដីប្រពន្ធសង្សារទ្រព្យធនធ្លាប់ថ្កើងថ្កល់ជាទីស្រឡាញ់ពេលនិយមគង់ក្រោមឥទ្ធិពលក្ដីប្រាស់ព្រាត់។អ្នកអាក្រក់អ្នកល្អអ្នកសខ្មៅអ្នកឆ្លាតអ្នកខ្លៅអ្នកក្រខ្សត់សុទ្ធតែមានកម្មជាបន្ទាត់កំណត់ចែងចារវាសនាអើយ។ កំណាព្យនិពន្ធដោយៈ ធម្មាចារ្យ ឆឹង កាន 🔸កំណែចុងក្រោយ Last Updated on September 13, 2024 by Johnny ចន្នីShare this article: