មាតា គឺម៉ែ

យកប្រយោជន៍ខ្លឹមសារខ្លះ
រៀនកំសាន្ត បានប្រយោជន៍ យល់អត្ថន័យពិត….

ប្រភពនៃពាក្យថា មាតា

  1. មាន ធាតុក្នុងន័យថា ស្រឡាញ់ (អ.ថ. មានៈ ធាតុ)
  2. រាតុ បច្ច័យ
  3. លុប ន ចុងធាតុ អា ស្រៈខាងដើម និង រ អនុពន្ធ

មាន + រាតុ = មា›ម + រាតុ› -ាតុ = មាតុ
មាតុ + សិ (បឋមាវិភត្តិ) = មាតា

មាតុ ឥត្ថីលិង្គ ប្រែថា មាតា, ប្រែជាខ្មែរតាមសម្រែកយំរបស់កូនមួយជាន់ទៀតថា ម៉ែ
ប្រែតាមអត្ថន័យរបស់ពាក្យថា “អ្នកស្រឡាញ់បុត្រតាមធម្មជាតិ”

មានរូបវិគ្រោះហ៍ថា: ធម្មេន បុត្តំ មានេតីតិ មាតា

ប្រែរូបវិគ្រោះហ៍ថា (យា ឥត្ថី រីស្ត្រីណា) មានេតិ រមែងស្រឡាញ់, បុត្តំ នូវបុត្រ ធម្មេន តាមធម្មជាតិ ឥតិ ព្រោះហេតុនោះ (សា ឥត្ថី រីស្ត្រីនោះ) មាតា ឈ្មោះថាមាតា(អ្នកស្រឡាញ់បុត្រតាមធម្មជាតិ)

សរុប៖ មាតា មកពីធាតុថា មាន ផ្សំគ្រឿង(ដូចយើងធ្វើម្ហូបត្រូវមានគ្រឿងគ្រៅផ្សំទើបឆ្ងាញ់)គឺបច្ច័យ តាំងរូបវិគ្គហៈ ជាកត្តុរូប កត្តុសាធនៈ ផ្សំ សិ បឋមាវិភត្តិនាម សម្រេចចេញជាពាក្យថា មាតា មានន័យថា ស្ដ្រីអ្នកស្រឡាញ់កូនតាមធម្មជាតិ
(អានជាខ្មែរថា មា-ដា)

———————-
ចេះចាំពីគេទេណា យកមកចែករំលែកកូនក្មួយនិងប្រិយមិត្ត ជួយគ្នាសរសេរឱ្យត្រូវផង កុំឱ្យវាក្លាយរូបជា មាដា មាតដា ឬ មៀតដា ដូចពាក្យជាច្រើនដែលកំពុងប្រែរូបព្រោះតែស្នាដៃកូនខ្មែរ ដូចជា ផល្លា សម្មាធិ អន្ទិកា ។ល។…..

តាអារាមប៊យ
១៤ សីហា ២០១៨

🔸Last Updated កំណែចុងក្រោយ on March 27, 2023

Facebook Comments
Share this article:
បណ្ឌិត ធម្មណាត

Author: បណ្ឌិត ធម្មណាត

ទីប្រឹក្សា គណៈកម្មការ ពុទ្ធិកសមាគមខ្មែរ វត្តខេមររតនារាម Advisor to The Cambodian Buddhist Society of Wat KhemaRaRatanaram