ព្រះពុទ្ធសម្តែងថា

ព្រះពុទ្ធជាម្ចាស់ត្រាស់សម្តែងថាៈ

នហិ ធម្មោ អធម្មោ ចឧភោ សម វិបាកិនោ
អធម្មោ និរយំ នេតិធម្មោ ចាបេតិ សុគតិ ។

ប្រែថាៈ
ធម៌ពីរប្រការគឺ “បុណ្យនិងបាប ” ឱ្យផលមិនស្មើគ្នាទេ ។ បាបនាំសត្វឱ្យទៅកើតក្នុងនរក ឯបុណ្យនាំសត្វឱ្យកើតក្នុងសុគតិភព (ឋានសួគ៌) ។ សេចក្តីល្អឱ្យផលជាសុខ ឯសេចក្តីអាក្រក់ ជាអំពើគួរឱ្យចៀសវៀរ និង លះបង់ ។ ទោះសេចក្តីអាក្រក់នោះ មានប្រមាណតិចតួចស្តួចស្តើង ក៏ដោយ ក៏មិនគួរធ្វើនូវអំពើអាក្រក់នោះឡើយ ។ ព្រោះការធ្វើបន្តិចបន្តួចនោះឯងហើយ ដែលជាហេតុនាំឱ្យហ៊ានធ្វើច្រើនឡើងៗបាន ៕៚

🔸Last Updated កំណែចុងក្រោយ on February 22, 2023

Facebook Comments
Share this article:
Johnny ចន្នី

Author: Johnny ចន្នី

អ្នកបង្កើតនិងរៀបចំថែរក្សាវ៉ិបសាយត៍។ Creator and maintaining Website (Webmaster).