បណាមគុណ

អហំនមេផ្គងចិត្តមិនរេលើកហត្ថកំបង់
ឆ្ពោះអង្គពុទ្ធាធម្មាផូរផង់សាវកស្មោះត្រង់
ព្រះសង្ឃបរិសុទ្ធ។
វរវន្ទិត្វាអោនអង្គសិរសាចិន្តាលំអុត
មាតាបិតាថ្លៃថ្លាបំផុតអ្នករក្សាបុត្ត
ឲ្យផុតទុក្ខា។
នមាមិហំរលឹកនឹកខ្លាំងតាំងជាប់ចិន្តា
ដល់គុណលោកគ្រូវិញ្ញូអាចារ្យលោកដឹកហត្ថា
រៀនលេខអក្សរ។
គុណស្តេចទេព្តាលោកថែរក្សាទក្សិណ-ឧត្តរ
បូព៌ា-បច្ចឹមស្កៃស្កឹមបវរឥន្រ្ទាព្ធដ៏
ត្រៃត្រឹង្សសួគ៌ល័យ។
ទាំងគុណមិត្រញាតិរលឹកពុំឃ្លាតវិវាទទីទៃ
ស្មោះស្ម័គ្ររាប់រកទៅមកលកលៃអាសន្នគ្រោះភ័យ
សង្រ្គោះសន្តាន។
គុណព្រះធរណីគង្គាអគ្គីតាំងពីបូរាណ
ទាំងគុណវាតាចាស់ចារទុកដានសព្វសត្តរស់បាន
អាស្រ័យធាតុបួន។
តេជៈបណាមសូមបារមីតាមរក្សាថែធួន
បរិស័ទទាំងឡាយជិតឆ្ងាយទាំងបួនសុខភាពមាំមួន
ប្រាសចាករោគា។
កើតកបបញ្ញាសិរីសុខាខេមរាជនា
ឈ្នះអស់សត្រូវម្រឹត្យូវពលមារលុះក្នុងធម្មា
មគ្គាព្រះពុទ្ធ។
សម្រេសមគ្គផលទ្រទ្រង់តម្កល់កុសលមោះមុត
បូជាធម្មៈយល់ជាក់លោកុត្តរ៍សទ្ធាបរិសុទ្ធ
ឆ្លងផុតដល់ត្រើយ។
ដើមបទបរិយាយពុំតាំងកាយថាចេះឡើយ
ឃ្លាកាព្យដែលចងហើយក្រែងមានធ្លោយដោយប្រការ។
សូមប្រាជ្ញព្រឹទ្ធិមេធាមានសទ្ធាប្រោសមេត្តា
កែព្យាង្គឃ្លាអក្ខរាអត្ថខ្លឹមសារឲ្យទានផង។
បើឆ្គងទ្វារវចីទាំងសេចក្តីទាស់បំណង
សន្តោសខ្ញុំបាទផងមិត្រ-រៀមច្បងផងទាំងឡាយ។
រៀបរាប់ភ្ជាប់វគ្គឃ្លាវណ្ណនាដោយនាយ-អាយ
បញ្ហាលោកទាំងឡាយអភិប្រាយស្រាយចាប់ផ្តើម។
ភូមិបឹងឡែង ឃុំជ្រៃឃ្មុំ ស្រុកស៊ីធរកណ្តាល ខេត្តព្រៃវែង
ថ្ងៃ១២កើតខែភទ្របទ ឆ្នាំថោះ ព.ស. ២៥៦៧
ត្រូវនឹងថ្ងៃអង្គារ៍ ទី២៦ខែកញ្ញា ឆ្នាំ២០២៣

យឿង-ស្រស់

🔸Last Updated កំណែចុងក្រោយ on August 8, 2024

Facebook Comments
Share this article:
Johnny ចន្នី

Author: Johnny ចន្នី

អ្នកបង្កើតនិងរៀបចំថែរក្សាវ៉ិបសាយត៍។ Creator and maintaining Website (Webmaster).