
Bhikkhu San Sochea
លាចាកសិក្ខាបទៈ May 21st, 2023
Website: SanSochea.org
YouTube: @SanSocheaOfficials
Facebook: SanSocheaFB
គាថាទី ១១(១) |
☸️សម័យមួយ ព្រះមានព្រះភាគទ្រង់គង់នៅក្នុងវត្តជេតពន ទ្រង់ប្រារព្ធនូវព្រះបាទបសេនទីកោសលផង និងបុរសម្នាក់ផង ទើបត្រាស់នូវព្រះគាថានេះថា៖
ទីឃា ជាគរតោ រត្តិ | ទីឃំ សន្តស្ស យោជនំ |
ទីឃោ ពាលានំ សំសារោ | សទ្ធម្មំ អវិជានតំ។ |
☸️រាត្រីវែង ចំពោះតែអ្នកភ្ញាក់រឭក (អ្នកដេកមិនលក់) យោជន៍វែង ចំពោះតែអ្នកនឿយហត់ សង្សារវដ្តវែង ចំពោះតែបុគ្គលពាលមិនដឹងច្បាស់នូវព្រះសទ្ធម្ម។
ភិក្ខុ សាន សុជា Bhikhu San Sochea
☑️ យប់យូរសម្រាប់អ្នលដេកមិនលក់ ព្រោះចិត្តខ្វល់ខ្វក់រសាប់រសល់ ផ្លូវកាន់តែឆ្ងាយមិនងាយទៅដល់ សម្រាប់អ្នកហល់ហត់យ៉ាប់កាយា ។ ☑️ ឯដំណើរឆ្ងាយនៅក្នុងវដ្ដៈ គ្មានទិសដៅជាក់សម្រាប់អ្នកណា ជ្រប់ងប់វង្វេងដោយក្តីមោហា ទ្រង់ត្រាស់ហៅថាជាបុគ្គលពាល ។
(១)-បើរាប់តាមលំដាប់ក្នុងពាលវគ្គ ត្រូវជាគាថាទី ១។
ដកស្រង់ចេញពីសៀវភៅ ព្រះធម្មបទ៣០គាថា ដោយព្រះភិក្ខុវជិរប្បញ្ញោ សាន សុជា

Facebook Comments