ខ្មែរបីកំណាត់ Posted on June 25, 2025April 11, 2025 by Johnny ចន្នី ចំនួនទស្សនា: 24 បង្ហោះដោយ:Johnny ចន្នី នត្ថិ សន្តិ បរំ សុខំ សុខដទៃក្រៅពីសេចក្តីស្ងប់ពុំមានឡើយ។ 🔸ងប់នឹងល្បែងតែងហិនហោច។ ខ្មែរបីកំណាត់ ខ្មែរលើខ្មែរក្រោមខ្មែរកណ្តាលនាំគ្នាអុជអាលបំបាត់ឈ្មោះខ្មែរមួយអួតអាងប្រឹងឱ្យខ្ពស់ខ្មែរមួយឱបយសរស់ម្នាក់ឯង ។ខ្មែរក្រោមកំសត់អស់ទឹកដីដេកគិតភិតភ័យយំក្តែងៗខ្មែរនៅកណ្តាលច្រៀងឥតក្រែងកាត់ជើងដៃឯងសល់តែខ្លួន ។បដិសេធខ្មែរលើថាជាថៃថាខ្មែរក្រោមក្តីជាសាសន៍យួនអ្នកនៅកណ្តាលទើបសមសួនថាខ្លួនគ្រប់គ្រាន់គ្រប់លក្ខណៈ ។តើគ្រប់ម្តេចទៅខ្មែរកណ្តាលប្រមាថពាសវាលឥតបណ្តាក់កាត់ខ្មែរលើក្រោមចោលឥតអាក់ជើងដាច់ក្បាលបាត់នៅតែខ្លួន ។លូតលាស់ម្តេចកើតបើយើងកាត់ខ្មែរបីកំណាត់មួយចែកយួនមួយទៀតចែកសៀមច្រើនចំនួនរួចហើយអួតខ្លួនជាខ្មែរសុទ្ធ ។អនិច្ចាខ្មែរណាស់មិនស្គាល់ខ្មែរចែកកេរ្តិ៍ដូនតាមិនតក់ស្លុតកាត់លើឱ្យសៀមមិនឱ្យភ្លាត់ក្រោមឱ្យយួនបាត់សល់កណ្តាល ។ពេលណាទើបយើងប្រមូលគ្នាជុំជាគ្រួសារយ៉ាងវិសាលខ្មែរលើខ្មែរក្រោមខ្មែរកណ្តាលជាថ្នាលកម្ពុជាជាតិតែមួយ? ៕ និពន្ធដោយៈ អ្នកស្រី កែវ ច័ន្ទបូរណ៍ Keo, Chanbo Share this article: