ពិធីបុណ្យមាឃបូជា

មាឃបូជា ជា​ពីធី​បុណ្យ​មួយ​ដែល​មាន​សារៈ​សំខាន់​នៅ​ក្នុង​ពុទ្ធសាសនា ដែល​រួម​មាន: មាឃបូជា ពិសាខបូជា អាសាឍបូជា និង​បុណ្យ​បវារណា (​ចេញ​វស្សា​)។ បុណ្យ​មាឃបូជា​ប្រារព្ធ​ឡើង ដើម្បី​​រំលឹក​ដល់​ថៃ្ង​ដែល ព្រះសម្មាសម្ពុទ្ធ​ទ្រង់​ប្រកាស​បង្កើត ព្រះពុទ្ធសាសនា​ឡើង​ក្នុង​លោក​នា​ប្រទេសឥណ្ឌា​កាល​ពី ៥៨៨ ឆ្នាំ មុន​គ្រិស្តសករាជ នា​ថៃ្ងទី ១៥​កើត ខែមាឃ ក្រោយ​ពី​ការ​ត្រាស់​ដឹង​របស់​ព្រះអង្គ​ចំនួន ៩…

ឈ្វេងយល់អំពីបុណ្យ មាឃបូជា

បុណ្យមាឃបូជា – Magha Puja | សម្តែងដោយ ព្រះធម្មវិបស្សនា សំ​ ប៊ុនធឿន កេតុធម្មោ ព្រះរាជាគណៈថ្នាក់ចត្វា អធិបតីពុទ្ធមណ្ឌល និងជាអគ្គនាយកវិបស្សនាធុវៈសិក្សនៃព្រះរាជាណាចក្រកម្ពុជាShow less

វិបស្សនាៈ រូបមន្ដបញ្ហាញផ្លូវ

រូបមន្ដបញ្ហាញផ្លូវ សម័យមួយ ព្រះសម្មាសម្ពុទ្ធជាម្ចាស់គង់ប្រថាប់នៅនាព្រះជេតវ័នមហាវិហារ អារាមររបស់លោកអនាថបិណ្ឌិកសេដ្ឋី ទៀបក្រុងសាវត្ថី ព្រះអង្គបានត្រាស់ហៅព្រះភិក្ខុសង្ឃទាំងពួងឱ្យមកប្រជុំព្រមគ្នា ហើយទើបទ្រង់មានព្រះករុណាត្រាស់ព្រះពុទ្ធវចនៈនេះថា ៖ ម្នាលអ្នកឃើញភ័យក្នុងសង្សារវដ្ដទាំងឡាយ! គ្រាមួយកាលត្រាស់ដឹងដំបូង យើងតថាគតគង់នៅក្រោមម្លប់ដើមអជបាលនិគ្រោធ ប្របឆ្នេរនេរញ្ជរានទី ឰដ៏តំបន់ឧរុវេលា កាលតថាគតចៀសចេញសម្ងំតែម្នាក់ឯងនៅទីនោះ បានកើតគំនិតក្នុងចិត្តឡើងយ៉ាងនេះថា៖ ផ្លូវនេះជាឯកាយនមគ្គ គឺជាម៌ាគាផ្លូវជាទីទៅដ៏ឯក– ដើម្បីសេចក្ដីបរិសុទ្ធិនៃសត្វទាំងឡាយ– ដើម្បីកន្លងសេចក្ដីសោកនិងបរិទេវនាការ– ដើម្បីរំលត់បង់នូវសេចក្ដីទុក្ខនិងទោមនស្ស–…

ព្រះពុទ្ធសាសនាមិនមែនទស្សនវិជ្ជា

ព្រះត្រៃបិដក៖  គម្ពីរដែលពុទ្ធសាសនិកត្រូវតែដឹង(១) លំនាំសេចក្ដី ព្រះពុទ្ធសាសនាមិនមែនទស្សនវិជ្ជា មុននឹងនិយាយអំពីព្រះត្រៃបិដក យើងចាំបាច់ត្រូវញែកឱ្យច្បាស់រវាងទស្សនវិជ្ជានិងសាសនា ។ ទស្សនវិជ្ជាជារឿងគិតរកហេតុផលជាចំបង ដើម្បីឈានទៅរកខសន្និដ្ឋានការពិត ដោយឆ្លងកាត់ការជជែកគ្នាក្នុងហេតុផលនោះៗ រឿងដែលជជែកគ្នាឬគិតនោះ អាចមិនទាក់ទងដល់ដំណើរជីវិតដែលកំពុងប្រព្រឹត្តទៅ ឧទាហរណ៍ ពួកទស្សនវិទូអាចជជែកគ្នាថា ចក្រវាឡកើតឡើងពីពេលណានិងដល់ទីបំផុតពេលណា លោកនេះនឹងសាបសូន្យពេលណា ជីវិតបានកកើតឡើងពេលណា ជាដើម ហើយពួកទស្សនវិទូក៏មិនចាំបាច់ត្រូវមានដំណើរជីវិតតាមគោលការណ៍អ្វីៗ ឬសូម្បីតែបត្រិបត្តិខ្លួនឱ្យសមស្របតាមអ្វីដែលខ្លួនគេគិតក៏មិនចាំបាច់ដែរ…

ឥទ្ធិពលកិរិយាវាចារបស់ឪពុកម្ដាយ

បុរាណភាសិត ៣៧ កិរិយាមាយាទ ពាក្យសម្ដី និងទង្វើ របស់ម៉ែឪដែលប្រព្រឹត្តទៅរៀងរាល់ថ្ងៃ មានឥទ្ធិពលសាបព្រួសទៅលើកូនយ៉ាងណាដែរឬទេ ?សូមអញ្ជើញធ្វើការសង្កេតតាមគ្រួសារនីមួយ ៗ ចុះ ។ මාතාහීනස්‌ස දුබ්‌භාසා,පිතාහීනස්‌ස දුක්‍රියා;උභො මාතා පිතා හීනා,දුබ්‌භසා ච දුකීරියා. ខាងលើនេះ ជាភាសាបាលីតួអក្សរសិរីលង្កា…

ពុទ្ធវចនៈក្នុងធម្មបទ គាថាទី ៣២

អ្នកមិនប្រមាទជាអ្នកនៅជិតព្រះនិព្វានTHE HEEDFULL ARE IN THE PRESENCE OF NIBBĀNA ਅਪ੍ਪਮਾਦਰਤੋ ਭਿਕ੍ਖੁ, ਪਮਾਦੇ ਭਯਦਸ੍ਸਿ વਾ।ਅਭਬ੍ਬੋ ਪਰਿਹਾਨਾਯ, ਨਿਬ੍ਬਾਨਸ੍ਸੇવ ਸਨ੍ਤਿਕੇ॥ (ខាងលើនេះជាភាសាបាលីតួអក្សរគុរមុខី (Gurmukhi) អានដូចភាសាបាលីតួអក្សរខ្មែរខាងក្រោមនេះ ។…

THE HEEDFULL ADVANCE

ពុទ្ធវចនៈក្នុងធម្មបទ គាថាទី ៣១ THE HEEDFULL ADVANCE аббамаад̣̇арад̇о бхигку, бамаад̣̇з бхаяад̣̇асси ваа;сам̣яож̇анам̣ ан̣ум̣ т̇уулам̣, д̣ахам̣ аг̇г̇ийва г̇ажчад̇и. (ខាងលើនេះជាភាសាបាលីតួអក្សរ Cyrillic អានដូចភាសាបាលីតួអក្សរខ្មែរខាងក្រោមនេះ ខ្ញុំមិនចេះអានទេ…