ជីវា/ជីវ៉ា

7- ជីវា/ជីវ៉ា តាំងពីចិត្តគិតពីចងប៉ងស្នេហា លើជីវ៉ាថ្លាជីវិតវរមិត្រថ្លៃនៅមិនស្ងៀមរៀមមិនស្ងាត់បាត់អាល័យ ហាក់ស្រមៃឆ្នៃស្រមោលចោលជិតប្រាណ ។ ————— ជីវា/ជីវ៉ា ន. (ក្លាយមកពីបា. ជីវ) ពាក្យសម្រាប់ហៅស្ត្រីជាគូស្នេហា ដែលទុកស្មើជីវិតរបស់ខ្លួនៈ ដួងជីវ៉ា, កែវជីវ៉ា ។ប្រភពៈ វ. ជ.ណ. ទំព័រ ២៦២…

សាមគ្គីភេទ

6- សាមគ្គីភេទ សាមគ្គីភេទ     ជាមូលហេតុ     បើកឱ្យសត្រូវចូលលុករុករាន អស់ឥតមានផ្លូវ ទោះធ្វើម្ដេចកូវក៏កែពុំបាន ។ ដូចរដ្ឋវជ្ជី  មានសាមគ្គី     តាំងពីបុរាណវស្សការៈ  មន្ត្រីឈ្លានពាន ប្រើល្បិចចូលបានញុះញង់ខ្ទេចខ្ទី ។ យកបានប្រទេស ដែលគេប្រហែស ឱ្យបែកសាមគ្គីប្រើខ្សឹបងាយៗ …

សល់វ៉ល់

5- សល់វ៉ល់ ចិត្តសល់វ៉ល់អប្រីយ៍ សល់វ៉ល់ព្រោះស្រី សល់វ៉ល់ព្រោះស្រាសល់វ៉ល់ព្រោះល្បែង-  ស៊ីសងនានា     សល់វ៉ល់ពាលាសុទ្ធសឹងសល់វ៉ល់ ។ សល់វ៉ល់ណាក្ដី សុទ្ធសឹងអប្រីយ៍ រែងនាំឱ្យដល់ក្ដីទុក្ខក្ដីព្រួយ រញ្ជួយកមល ទោះមានសុខសល់ក៏សល់ស្ដើងស្ដួច ។———————- សល់វ៉ល់ គុ. ដែលទាក់ទាម, វិលវល់, មិនជាក់លាក់,…

ព្រះចន្ទ

ព្រះចន្ទ ? ទាំងកវីដ៏ល្បីល្បាញមានកិត្តិនាមខ្ចរខ្ចាយរន្ទឺក្នុងលោកដូចមេធីប្រាជ្ញឥណ្ឌានាម រពិន្ទ្រនាថ ឋាកូរ(Rabindranath Tagore) ទាំងសាមញ្ញជនដូចជាខ្ញុំនិងប្រិយមិត្រ ម្នាក់ៗសុទ្ធតែធ្លាប់ស្រមើស្រមៃឬពិពណ៌នាដល់ព្រះចន្ទ្រ?បទកវីអំពីព្រះចន្ទដែលខ្ញុំជាប់ចិត្តបំផុត ជាបទកវីរបស់រពិន្ទ្រនាថ ឋាកូរ (ខ្ញុំសូមបបួលប្រិយមិត្រដែលជាបញ្ញវន្ត ព្រះគុណម្ចាស់ លោកគ្រូ អ្នកគ្រូ កូនក្មួយ ឱ្យស្វែងរកកវីនិពន្ធរបស់ប្រាជ្ញរូបនេះមកអាន ខ្ញុំធានាថានឹងបានមនោសញ្ចេតនាហារមកបំប៉នអារម្មណ៍ដ៏អស្ចារ្យមិនខុសបំណងឡើយ) ———————- រឿងដែលចង់និយាយក្នុងទីនេះគឺពាក្យថា “ព្រះចន្ទ”…

ភាវនា ៤

ភាវនា ៤ (ការចម្រើន, ការធ្វើឱ្យកើតមានឡើង, ការហ្វឹកហាត់អប់រំ, ការអភិវឌ្ឍន៍ – Bhāvanā: growth; cultivation; training; development) ១. កាយភាវនា (ការចម្រើនកាយ, ការអភិវឌ្ឍន៍កាយ, ការហ្វឹតហាត់កាយ ឱ្យចេះទំនាក់ទងសម្ព័ន្ធដោយល្អនឹងវត្ថុទាំងឡាយខាងក្រៅតាមរយៈឥន្ទ្រិយទាំងឡាយ ចេះប្រតិបត្តិចំពោះវត្ថុទាំងឡាយនោះដោយវិធីដែលបង្កជាគុណប្រយោជន៍ មិនមានទោស…

ភាវនា ២

ភាវនា ២ (ការចម្រើន, ការធ្វើឱ្យកើតឱ្យមានឡើង, ការហ្វឹកហាត់អប់រំចិត្ត – Bhāvanā: mental development) ១. សមថភាវនា (ការហ្វឹកហាត់អប់រំចិត្តឱ្យកើតសេចក្ដីស្ងប់, ការហ្វឹកហាត់សមាធិ –Samatha-bhāvanā:  tranquility development) ២. វិបស្សនាភាវនា (ការហ្វឹកហាត់អប់រំបញ្ញាឱ្យកើតការឃើញជាក់ស្ដែងតាមពិត, ការអប់រំចម្រើនបញ្ញា…

គ្មានកម្លាំងអ្វីស្មើនឹងកម្លាំងកម្ម

បុរាណភាសិត (១៣) គ្មានកម្លាំងអ្វីស្មើនឹងកម្លាំងកម្ម មិត្រវិជ្ជា, សត្រូវព្យាធិ, ស្រឡាញ់ខ្លួន និងកម្លាំងកម្ម…… បុរាណភាសិតខាងក្រោមនេះ ជាភាសាបាលី សរសេរដោយតួអក្សរៈ ១. ខ្មែរ, ២. ទេវនាគរី(ឥណ្ឌា), ៣. មីយ៉ាន់ម៉ា(ភូមា), ៤. ថៃ, ៥. រ៉ូម៉ាំង…

កង្កែបក្នុងអណ្ដូង

បុរាណភាសិត (១១) កង្កែបក្នុងអណ្ដូង បុរាណភាសិតខាងក្រោមនេះ ជាភាសាបាលី សរសេរដោយតួអក្សរៈ ១. រ៉ូម៉ាំង, ២. ទេវនាគរី(ឥណ្ឌា), ៣. មីយ៉ាន់ម៉ា(ភូមា), ៤. ថៃ, ៥. តួអក្សរខ្មែរ តាមលំដាប់ ។ មនុស្សល្ងង់ឃើញតិច ឮតិច…