រឿង ទេវតាសេកសាយ

កាល​ពី​ព្រេង​នាយ មាន​មនុស្ស​កម្សត់​ពីរ​នាក់​ប្ដី​ប្រពន្ធ មាន​កូន​ប្រុស​មួយ ។ កូន​នោះ​កើត​ឡើង​វេលា​ណា មាន​ទេវតា​អាក្រក់​មក​ថែរក្សា​សែក​សោយ ។ តាំង​ពី​ទេវតា​អាក្រក់​មក​សែក​សោយ​ក្មេង​នោះ ឪពុក​ម្ដាយ​ក៏​ស្លាប់​ចោល​អស់​ទៅ ។ ក្មេង​នោះ​នៅ​ជា​មួយ​នឹង​ជីដូន ៗ ក៏​ថែរក្សា​ដរាប​ដល់​អាយុ ២០ ឆ្នាំ ។ ថ្ងៃ​មួយ ក្មេង​នោះ​ចូល​ទៅ​ក្នុង​ព្រៃ ដើម្បី​រក​ឧស កំពុង​តែ​កាប់​ឧស…

រឿង​ ខ្ពើម​អាចម៍​ជិះ​ដំរី ខ្ពើម​ក្ដី​ឡើង​ចុង​ត្នោត

កាល​ពី​ព្រេង​នាយ មាន​បុរស​ម្នាក់​ខ្ពើម​ក្ដី ទៅ​ឡើង​ចុង​ត្នោត​ហើយ​យក​ស្លឹក​ត្នោត​ចាក់​ស្មុគ ចាក់​ធ្វើ​រូប​សត្វ​ផ្សេងៗ ហើយ​គិត​ថា «អញ​លក់​ស្មុគ​ទាំង​អស់​នេះ យក​ប្រាក់​ទៅ​ទិញ​សំលៀក​បំពាក់​និង​ទិញ​ក្របី​ធ្វើ​ស្រែ ហើយ​នឹង​លោះ​ខ្ញុំ​ប្រើ បើ​កាល​ណា​អញ​ប្រើ​វា​មិន​បាន អញ​នឹង​វាយ​ធាក់​វា» ថា​តែ​ប៉ុណ្ណោះ​ក៏​យក​ជើង​ធាក់​ស្មុគ​នោះ ធ្លាក់​មិន​តិច​តួច​ធ្លាក់​ទាល់​តែ​ភ្លាត់​ជើង​ធ្លាក់​ពី​លើ​ចុង​ត្នោត តែ​បុរស​នោះ​ប្រវា​ចាប់​ចុង​ស្លឹក​ត្នោត​ជាប់ ដូច​ជា​គេ​ចង់​ព្យួរ​តែ​ក​តោក​នៅ​នោះ ។ បុរស​នោះ​ភ័យ​ណាស់​មិន​ដឹង​បើ​នឹង​គណនា​ឡើយ ។ ពេល​នោះ បុរស​ម្នាក់​ទៀត​ដែល​ខ្ពើម​អាចម៍ ជិះ​នៅ​តែ​លើ​ខ្នង​ដំរី…