ទឹក លុយ មាស ពេជ្រ

→ទឹកមួយប្រលង់កុំក្បង់នឹងដៃ នាំឱ្យចង្រៃល្អក់វរវឹកគួរលុតជង្គង់បង្អោនក្រេបផឹក មេ្ដចបានមួយក្អឹកបំបាត់ខះក។ →ជីវិតមានតិចកុំបិចធើ្វបាប ថ្នាក់ថ្នមសុខភាពសម្រាប់សាងល្អសន្សំរឿងស្អាតសង្វាតធម៌ស ឱ្យដូចជាស្កររក្សារសផ្អែម។ →ទឹកស្អុយទឹកជ្រាំផ្សំបានជាជី គ្រាប់ស្វាយចន្ទីលីងទទួលភ្ញៀវតុត្រីស្អុយត្រីហើមផ្សំធើ្វប្រហុក ធម៌នៅនឹងមុខសំកុកដល់ណា។ →លុយអើយៗលុយ មិនក្រអូបមិនស្អុយ ជាទីរាប់អានទំរាំលុយដាច ធើ្វម្ចាស់ប៉ុន្មាន រ៉ាប់ចេះតែបាន ឥតមានប្រកែក។ →ទោះវិនទោះខ្វាក់ អ្នកមានផុតថ្នាក់ ឬធុនដងវែក ឱ្យតែស្មោះស្ម័ត្រប្រាក់មិនដែលស្រែក ទល់ខ្លួនរហែក…