ទឹក លុយ មាស ពេជ្រ

ពំនោលដោយៈ ព្រះគ្រូ សាន់ មនោសារ
ទឹកមួយប្រលង់កុំក្បង់នឹងដៃនាំឱ្យចង្រៃល្អក់វរវឹក
គួរលុតជង្គង់បង្អោនក្រេបផឹកមេ្ដចបានមួយក្អឹកបំបាត់ខះក។
ជីវិតមានតិចកុំបិចធើ្វបាបថ្នាក់ថ្នមសុខភាពសម្រាប់សាងល្អ
សន្សំរឿងស្អាតសង្វាតធម៌សឱ្យដូចជាស្កររក្សារសផ្អែម។
ទឹកស្អុយទឹកជ្រាំផ្សំបានជាជីគ្រាប់ស្វាយចន្ទីលីងទទួលភ្ញៀវតុ
ត្រីស្អុយត្រីហើមផ្សំធើ្វប្រហុកធម៌នៅនឹងមុខសំកុកដល់ណា។
លុយអើយៗលុយមិនក្រអូបមិនស្អុយជាទីរាប់អាន
ទំរាំលុយដាចធើ្វម្ចាស់ប៉ុន្មានរ៉ាប់ចេះតែបាន
ឥតមានប្រកែក។
ទោះខ្វិនទោះខ្វាក់អ្នកមានផុតថ្នាក់ឬធុនដងវែក
ឱ្យតែស្មោះស្ម័គ្រប្រាក់មិនដែលស្រែកទល់ខ្លួនរហែក
បាត់បង់រូបកាយ។
ចំណែកនាងមាសរាប់អានដោយផ្ទះឬយល់ភក្រ្តា
ទាល់តែអ្នកមានទើបមាសប្រាថ្នាអ្នកក្រឡេឡា
មាសថាទេៗ។
រីឯនាងពេជ្ររស្មីព្រេចៗអន្រ្ទើសលើសគេ
អ្នកមានព្រួលៗពេជ្រថាទេៗពេជ្រថាទាល់តែ
ម៉ាក្សសឺដេសវ៉ុលវ៉ូ។

កំណាព្យនិពន្ធដោយៈ ធម្មាចារ្យ ឆឹង កាន

🔸Last Updated កំណែចុងក្រោយ on September 13, 2024

Facebook Comments
Share this article:
Johnny ចន្នី

Author: Johnny ចន្នី

អ្នកបង្កើតនិងរៀបចំថែរក្សាវ៉ិបសាយត៍។ Creator and maintaining Website (Webmaster).