ស្រណោះម្ដាយថ្ងូរម៉ែស្រែក Posted on August 31, 2018September 13, 2024 by Johnny ចន្នី ចំនួនទស្សនា: 51 បង្ហោះដោយ:Johnny ចន្នី នត្ថិ សន្តិ បរំ សុខំ សុខដទៃក្រៅពីសេចក្តីស្ងប់ពុំមានឡើយ។ 🔸មាតានិងបិតាលោកហៅថា ព្រហ្ម (របស់បុត្រ)។ ពំនោលដោយៈ ព្រះគ្រូ សាន់ មនោសារ គួរអាសូរចិត្តអាណិតម៉ែអស់៩ខែម៉ែពរផ្ទៃស៊ូទ្រាំចាញ់គភ៌ញ័រល្ហិតល្ហៃអាស្រ័យបុត្រភ្ងាផ្ញើជីវិត។ម្ល៉ឹងហើយម៉ែនៅនឹកស្រឡាញ់លំបាកម្ដេចមិញឥតបើគិតទន្ទឹងឱ្យតែខែមកជិតចិត្តពិតចង់ឃើញបុត្រពិសី។ពេលឆ្លងទន្លេម៉ែឈឺណាស់ឈឺក្រៃឈឺក្រាស់ហួសឧបមេយ្យស្ទើរផុតជីវិតចាកលោកកិយវិស័យមច្ចុរាជមករង់ចាំ។បើម៉ែបានឆ្លងផុតវាលធំម៉ែស្ដាប់កូនយំម៉ែចំណាំសំឡេងកូនតូចដូចបណ្ដាំផ្សះផ្សាំទ្រូងម៉ែឱ្យល្ហែពិត។ម៉ែចិញ្ចឹមកូនម៉ែថ្នាក់ថ្នមបំពេរបីបមលោមប្រណីតឆ្លងកាត់តំណក់នៃលោហិតផ្តិតដោយឱរាដ៏ថ្លាស្អាត។ កំណាព្យនិពន្ធដោយៈ ធម្មាចារ្យ ឆឹង កាន 🔸កំណែចុងក្រោយ Last Updated on September 13, 2024 by Johnny ចន្នីShare this article: