ធម៌សុចរិត

ធម៌សុចរិត

បទពាក្យប្រាំបួន

ធម៌សុចរិតតាមការណ៍ពិតតែងរក្សានូវជនណាដែលប្រព្រឹត្តនូវធម៌នោះ
ធម៌សុចរិតដែលបណ្ឌិតសន្សំស្មោះពុំដែលផ្សោះតែងនាំសុខមកផ្តល់ឱ្យ ។
នេះគឺជាអានិសង្សការផ្ចង់ចិត្តខំប្រព្រឹត្តសន្សំធម៌ពុំដែលធ្លោយ
រីបុគ្គលអ្នកប្រព្រឹត្តធម៌ពុំខ្សោយលុះជាតិក្រោយតែងបានសោយសុខសួគ៌ា ។
រឿងពីព្រេងព្រះសម្តែងប្រាប់បញ្ជាក់ថាមានអ្នកប្រព្រឹត្តធម៌សុចរិតា
ពូជធម្មបាលឥតមានសល់រូបជនណាទាំងអស់គ្នាសុទ្ធតែមានអាយុវែង។
ជនណាបានប្រព្រឹត្តធម៌នេះទៀងទាត់ពុំដែលភ្លាត់តែងរស់នៅយូរអង្វែង
ដូចភាសិតដែលព្រះពុទ្ធទ្រង់សម្តែងជននោះឯងតែងបានសុខប្រសើរហោង។


កំណាព្យនិពន្ធដោយៈ សម្តេចព្រះសង្ឃរាជ ជួន ណាត ជោតញ្ញាណោ

វត្តឧណ្ណាលោម ក្រុងភ្នំពេញ, ថ្ងៃទី២៤ ខែកក្កដា គ.ស. ១៩៦៨ ព.ស. ២៥១២

🔸Last Updated កំណែចុងក្រោយ on November 10, 2024

Facebook Comments
Share this article:
Johnny ចន្នី

Author: Johnny ចន្នី

អ្នកបង្កើតនិងរៀបចំថែរក្សាវ៉ិបសាយត៍។ Creator and maintaining Website (Webmaster).