ចិត្តវគ្គ-៤២ Posted on July 23, 2025April 21, 2025 by Johnny ចន្នី ចំនួនទស្សនា: 19 បង្ហោះដោយ:Johnny ចន្នី នត្ថិ សន្តិ បរំ សុខំ សុខដទៃក្រៅពីសេចក្តីស្ងប់ពុំមានឡើយ។ សេពគប់ពាល ពាលនាំទៅរកខុស សេពគប់ប្រាជ្ញប្រុស ប្រាជ្ញនាំទៅរកត្រូវ ។ 🕯️សម្តេច ជួន ណាត 🔸គាថាទី⟦៤២⟧ ទិសោ ទិសំ យន្តំ កយិរាវេរី វា បន វេរិនំមិច្ឆាបណិហិតំ ចិត្តំបាបិយោ នំ តតោ ករេ ។ ☸️ចោរក្រឡេកឃើញចោរផងគ្នា ឬក៏បុគ្គលមានពៀរក្រឡេកឃើញបុគ្គលមានពៀរផងគ្នា គប្បីធ្វើនូវសេចក្តីវិនាសណាមួយដល់គ្នា ឯចិត្តដែលបុគ្គលតាំងទុកខុសហើយ រមែងធ្វើបុគ្គលនោះ ឲ្យអាក្រក់ក្រៃលែងជាងសេចក្តីវិនាសនោះទៅទៀត ។ Share this article: