ទាបនិងតឿ Posted on May 27, 2025April 11, 2025 by Johnny ចន្នី ចំនួនទស្សនា: 9 បង្ហោះដោយ:Johnny ចន្នី នត្ថិ សន្តិ បរំ សុខំ សុខដទៃក្រៅពីសេចក្តីស្ងប់ពុំមានឡើយ។ 🔸រនាបបាក់យករនាបជួស សំដីជ្រុលជ្រួសជួសមិនបានឡើយ។ ទាបនិងតឿ ទាបៗមានន័យថាមិនខ្ពស់តែអាចលូតលាស់ខ្ពស់ទៀតបានឃើញឈើនៅទាបស្រោចកុំខានយូរគង់លូតថ្កានខ្ពស់ជាងមុន ។ទាបទន់វិជ្ជាអាចរៀនសូត្រប្រឹងដកពន្លូតមិនមានស៊ុនទាបមានឱកាសខ្ពស់ទៀតគ្រាន់មិនភន្ត័នឹងថ្កល់មួយកន្លែង ។ចំណែកតឿវិញពិបាកកែមនុស្សសត្វឈើដែរសែនចំបែងតឿពិបាកកែបែររអែងលូតយ៉ាកក្រៃលែងងើបមិនបាន ។ដូចគំនិតតឿយ៉ាប់និងឹជួយអោយលូតលាស់ត្រួយខ្ពស់ថ្កើងថ្កានឯវិជ្ជាតឿពិតរំខានរទៅមុខមិនបានខ្ពស់មិនរួច ។ទាបមានន័យថាមានឱកាសកែឆ្នៃប្តូរផ្លាស់លូតមិនខូចប៉ុន្តែតឿវិញគ្មានអ្វីដូចលូតទៅមិនរួចតឿណាំងៗ ៕ និពន្ធដោយៈ អ្នកស្រី កែវ ច័ន្ទបូរណ៍ Keo, Chanbo Share this article: