នត្ថិ សន្តិ បរំ សុខំ
សុខដទៃក្រៅពីសេចក្តីស្ងប់ពុំមានឡើយ។
អ្នកសុំតែងតែទាស់ចិត្តអ្នកឱ្យ ការសុំហ្នឹងហើយនាំបែកមិត្ត។ 🕯️ធម្មាចារ្យ ឆឹង កាន
នាយកធម៌៦យ៉ាង
បទពាក្យប្រាំពីរ
| លោកថាធម្មតាអ្នកដឹកនាំ | ត្រូវតែអត់ទ្រាំខំតាមធម៌ |
| តាមតួនាទីទើបបវរ | មាននាយកធម៌ល្អប្រណិត ។ |
| ទីមួយ ខមា ការអត់ធន់ | កិច្ចការស្រាលធ្ងន់ផ្លូវកាយចិត្ត |
| ស៊ូទ្រាំលំបាកចាកទុច្ចរិត | កាន់ខ្ជាប់សុចរិតគិតវែងឆ្ងាយ ។ |
| ទីពីរគឺ ជាគរិយៈ | រលឹកនឹកភ្ញាក់មិននឿយណាយ |
| ដឹងខ្លួនជានិច្ចគេចអន្តរាយ | មានកាយឥតធ្វេសប្រហែសឡើយ ។ |
| ទីបីឈ្មោះថា ឧដ្ឋានៈ | ព្យាយាមឥតអាក់ឥតកន្តើយ |
| បំពេញការងារជាកោះត្រើយ | នោះហើយលោកហៅថាឧស្សាហ៍ ។ |
| ទីបួនគឺ សំវិភាគៈ | ទ្រព្យធនភារៈច្រៀកសព្វសារ |
| មិនស្វិតកំណាញ់ឆ្ងាញ់ឯកា | រំលែកចែកគ្នាប្រាថ្នាសុខ ។ |
| ទីប្រាំត្រូវចាំគឺ ទយា | សន្តោសគ្នីគ្នាជាប្រមុខ |
| សន្តានចិត្តល្អកម្រទុក្ខ | ជាតិនេះជាតិមុខសុខក្សេមក្សាន្ត ។ |
| ទីប្រាំមួយគឺ ឥក្ខណា | រំពៃមើលការកិច្ចសព្វឋាន |
| តូចធំទាបខ្ពស់តាមលំអាន | ល្អិតល្អន់មិនស្មាននាំភ្លាំងភ្លាត់ ៕ |

និពន្ធដោយៈ ព្រះបវរសត្ថា កៅ ពុទ្ធា ជោតញ្ញាណោ
វត្តចាក់អង្រែក្រោម, ថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០០៩


🔸កំណែចុងក្រោយ Last Updated on April 18, 2025 by Johnny ចន្នី







