យមកវគ្គ-២០ Posted on April 13, 2025April 17, 2025 by Johnny ចន្នី ចំនួនទស្សនា: 60 បង្ហោះដោយ:Johnny ចន្នី នត្ថិ សន្តិ បរំ សុខំ សុខដទៃក្រៅពីសេចក្តីស្ងប់ពុំមានឡើយ។ អ្នកសុំតែងតែទាស់ចិត្តអ្នកឱ្យ ការសុំហ្នឹងហើយនាំបែកមិត្ត។ 🕯️ធម្មាចារ្យ ឆឹង កាន 🔸គាថាទី⟦២០⟧ អប្បម្បិ ចេ សហិតំ ភាសមានោធម្មស្ស ហោតិ អនុធម្មចារីរាគញ្ច ទោសញ្ច បហាយ មោហំសម្មប្បជានោ សុវិមុត្តចិត្តោអនុបាទិយានោ ឥធ វា ហុរំ វាស ភាគវា សាមញ្ញស្ស ហោតិ ។ ☸️បើនរជនពោលពាក្យប្រកបដោយប្រយោជន៍សូម្បីបន្ដិចបន្ដួច តែជាអ្នកប្រព្រឹត្តនូវធម៌សមគួរដល់ធម៌ បានលះបង់រាគៈទោសៈនិងមោហៈ ជាអ្នកដឹងនូវធម៌ ដែលគួរកំណត់តាមហេតុ មានចិត្តដកផុតអំពីសេចក្ដីសៅហ្មង មិនមានសេចក្ដីប្រកាន់មាំ ក្នុងលោកនេះនិងលោកខាងមុខ នរជននោះ រមែងជាអ្នកបានចំណែកសាមញ្ញផល ។ 🔸កំណែចុងក្រោយ Last Updated on April 17, 2025 by Johnny ចន្នីShare this article: