អណ្តាតអភិវឌ្ឍន៍
អណ្តាតឥតឆ្អឹងរលាស់សែនស្រួល | អណ្តាតរមួលបានគ្រប់ភាសា |
អណ្តាតក្រឡេវគ្រលាស់វាចា | សុខទុក្ខយ៉ាងណាពឹងលើអណ្តាត ។ |
បើដឹងដូច្នោះយើងរៀនបញ្ជា | អណ្តាតមានងារចចារឆ្លៀវឆ្លាត |
គ្រលាស់រកផលប្រយោជន៍ជូនជាតិ | មិនអោយឃ្លាឃ្លាតចាកអំពើល្អ ។ |
បំណាច់គ្រលាស់សូមច្បាស់ភាសា | អណ្តាតវោហារសាស្ត្រាគុណធម៌ |
រលាស់នាំផលជូនញាតិបវរ | ខេមរាបែរល្អតាមរសអណ្តាត ។ |
នោះទើបហៅល្បីអណ្តាតមាសប្រាក់ | គ្រលាស់កៀវឆ្លាក់ប៉ាក់ខ្មែរឱ្យស្អាត |
នគរថ្កុំថ្កើងរុងរឿងស្រុកជាតិ | អណ្តាតមានស្នៀតនាំអភិវឌ្ឍន៍ ៕ |

និពន្ធដោយអ្នកស្រី កែវ ច័ន្ទបូរណ៍ Keo, Chanbo
