អវិជ្ជានិងកម្លៅ
អវិជ្ជាមានន័យថាល្ងិតល្ងង់ | ចង់ភ្លឺរៀនឡើងអោយជ្រះស្វាង |
សាងខ្លួនខ្ពង់ខ្ពស់មានសំណាង | ធ្វើមេចាងហ្វាងគ្រប់គ្រងការ ។ |
អវិជ្ជាមានន័យថាមិនចេះ | ស្រវាតម្រេះត្រងសិក្សា |
បណ្តុះខ្លួនឡើងយសភ្លឺថ្លា | ក្លាយជាបញ្ញាជនគំរូ ។ |
រីឯកម្លៅមានន័យផ្សឹង | ជាអ្នកចេះដឹងប្រឹងគឃូរ |
វាយឫកអញចេះគ្មានអ្នកប្តូរ | កុំជោរកែកុនអោយយោបល់ ។ |
កម្លៅសំដៅអ្នកដឹងចេះ | មានចិត្តមានះមិនរវល់ |
ពុំស្តាប់គតិយោងហេតុផល | ច្រានចោលយោបល់រិះគន់ខ្លួន ។ |
ជំងឺពីរនេះឈឺខុសគ្នា | ឈឺអវិជ្ជាពេទ្យអាចស្ងួន |
តែឈឺកម្លៅគ្មានទេក្បួន | ពេទ្យអាចថែធួនជាងាយឡើយ ៕ |

និពន្ធដោយអ្នកស្រី កែវ ច័ន្ទបូរណ៍ Keo, Chanbo
