នត្ថិ សន្តិ បរំ សុខំ
សុខដទៃក្រៅពីសេចក្តីស្ងប់ពុំមានឡើយ។
សេពគប់ពាល ពាលនាំទៅរកខុស សេពគប់ប្រាជ្ញប្រុស ប្រាជ្ញនាំទៅរកត្រូវ ។ 🕯️សម្តេច ជួន ណាត
មុននឹងអស់សង្ខ័យ…
| កើតចាស់ឈឺស្លាប់ច្បាប់ធម្មជាតិ | មនុស្សមិនអាចឃ្លាតអាចបំពាន |
| តែនៅអាចជ្រើសជីវិតបាន | ពេលរស់គ្រប់ប្រាណសាងក្តីល្អ ។ |
| ទាន់មានជីវិតគិតវៀងវៃ | សាងខ្លួនប្រពៃក្នុងសីលធម៌ |
| ប្រព្រឹត្តសុចរិតក្រិត្យបវរ | ធ្វើអំពើល្អចំពោះញាតិ ។ |
| នៅក្មេងបណ្តុះសព្វវិជ្ជា | ជំនាញសាស្ត្រាមិនរវាត |
| ធំឡើងធ្វើការស្វែងអស់ស្នៀត | ចិញ្ចឹមផៅញាតិចាកអត្តខាត់ ។ |
| មិនខ្ជិលទំរន់ទន់រាងកាយ | ងើបឡើងធ្វើហើយយ៉ាងប្រយ័ត្ន |
| ពាក្យម៉ែឪផ្តាំចាំគ្រប់ម៉ាត់ | ប្រព្រឹត្តមធ្យ័តជាគំរូ ។ |
| ដល់ចាស់ពេញវ័យស្តីពិរោះ | ស្រឡាញ់ស្ម័គ្រស្មោះថែធួនគ្រួ |
| អប់រំកូនចៅដោយគុណធម៌ | មិនជោរឫកជួរឆ្មើងកន្ទ្រើង ។ |
| ធ្វើខ្លួនជាទីហៅស្រឡាញ់ | ញាតិផងត្របាញ់ស្កាត់រកយើង |
| ផ្តល់គំនិតខ្ពស់រស់ថ្កុំថ្កើង | ថែធួនស្រុកយើងរស់សប្បាយ ។ |
| នោះដល់យើងស្លាប់បិទភ្នែកជិត | ត្បិតព្រោះជីវិតសុក្រិតក្រៃ |
| សាងនូវក្តីល្អសព្វវិស័យ | គំរូប្រពៃនៃកូនចៅ…៕ |

និពន្ធដោយៈ អ្នកស្រី កែវ ច័ន្ទបូរណ៍ Keo, Chanbo


🔸កំណែចុងក្រោយ Last Updated on February 3, 2025 by Johnny ចន្នី





