យមកវគ្គ-០១ Posted on September 29, 2024May 4, 2025 by Johnny ចន្នី ចំនួនទស្សនា: 126 បង្ហោះដោយ:Johnny ចន្នី នត្ថិ សន្តិ បរំ សុខំ សុខដទៃក្រៅពីសេចក្តីស្ងប់ពុំមានឡើយ។ 🔸តិះដៀលខ្លួនឯងដោយហេតុណា មិនគួរធើ្វហេតុនោះឡើយ។ 🔸គាថាទី⟦១⟧ មនោបុព្ពង្គមា ធម្មាមនោសេដ្ឋា មនោមយាមនសា ចេ បទុដ្ឋេនភាសតិ វា ករោតិ វាតតោ នំ ទុក្ខមន្វេតិចក្កំវ វហតោ បទំ ។ ធម៌ទាំងឡាយមានចិត្តជាប្រធាន មានចិត្តប្រសើរបំផុត (មានចិត្តធំ) សម្រេចអំពីចិត្ត បើបុគ្គលមានចិត្តត្រូវទោសប្រទូស្តហើយ ពោលក្តី ធ្វើក្តី (នូវទុច្ចរិត) ព្រោះទុច្ចរិតទាំងនោះ ទុក្ខរមែងជាប់តាមបុគ្គលនោះទៅ ដូចកង់រទេះវិលតាមដានជើងគោដែលកំពុងអូសរទេស។ 🔸កំណែចុងក្រោយ Last Updated on May 4, 2025 by Johnny ចន្នីShare this article: