សិទ្ធិកុមារ

អនុសញ្ញាសិទ្ធិកុមារជាច្បាប់អង្គការសហប្រជាជាតិ
អំពាវនាវឲ្យមនុស្សគ្រប់ជនជាតិគោរពកុំឃ្លាតសិទ្ធិកុមារ ។
កុមារមានសិទ្ធិត្រូវអប់រំស្របតាមសង្គមជាតិនានា
ដូចជាកុមារជាតិខេមរាអប់រំចរិយាផ្តល់វិជ្ជា ។
ផ្នែកសុខភាពត្រូវថែទាំឲ្យ​កាយរឹងមាំគ្មានរោគា
រំលោភផ្លូវភេទបង្ខំការងារខុសច្បាប់មាត្រាសិទ្ធិកុមារ ។
ត្រូវទុកកុមារដូចជាកូនឬដូចបងប្អូនត្រូវការពារ
ស្រលាញ់ដូចកូននិងមាតាទើបសិទ្ធិកុមារត្រូវគេគោរព ​៕
បទពាក្យ៧

ប្រភព Source: ព្រះតេជព្រះគុណ បណ្ឌិត ហុក សាវណ្ណ

Venerable Doctor Hok Savann
Facebook Comments
Share this article:
Johnny ចន្នី

Author: Johnny ចន្នី

អ្នកបង្កើតនិងរៀបចំថែរក្សាវ៉ិបសាយត៍។ Creator and maintaining Website (Webmaster).