នត្ថិ សន្តិ បរំ សុខំ
សុខដទៃក្រៅពីសេចក្តីស្ងប់ពុំមានឡើយ។
🔸បុណ្យគឺចោរទាំងឡាយ លួចយកមិនបាន។
| រកសប្បុរសថាមិនដឹងនៅឯណា | រកផ្ទះអាចារ្យថាមិនស្គាល់ |
| រកអ្នកទ្រង់សីលថាទៅមិនដល់ | ស្ដាប់ធម៌ថារវល់បោកភួយមុង។ |
| ថ្ងៃសីលថារវល់ជាប់ដេរកាត់ | ថ្ងៃអាទិត្យថារវល់ឆាស្ងោរហុង |
| ៨កើតថាជាប់ទៅទីក្រុង | ពេញបូណ៌ថាបុ្រងទៅចំការ។ |
| ៨រោចថារវល់ក្រែមជាប់មាត់ | ខែដាច់ថាមិនដឹងទៅវត្តណា |
| ពេលថ្ងៃថារវល់ចាត់ចែងការ | ពេលយប់នោះថាសំរាកកាយ។ |
| នៅក្មេងថាទាស់ឯងក្រមុំ | ចាស់ជំនុំថាទាស់ឯងមេម៉ាយ |
| ទៅវត្តក្រែងមាត់គេចំណាយ | ថាមាននិស្ស័យនិងលោកសង្ឃ។ |
| មានប្ដីថាទាស់និងពុកវា | រីឯតាថាយាយមិនស្រួលអង្គ |
| ចំណែកមីងថាចោលកូនឱ្យរហង់ | រីឯបងថាគ្មានមនុស្សចាំផ្ទះ។ |
| ចូលឆ្នាំភ្ជុំបិណ្ឌគេទៅវត្ត | ប្រតិបត្តិទានសីលថ្វាយបង្គំព្រះ |
| ឯងឯណេះថាបានដាច់ឆ្នាំចាស់ | ម្ដងណេះគិតលះឱ្យអស់ដៃ។ |
| ដល់ផ្លូវចូលវត្តហ្វ្រាំងមិនស៊ី | ហុងដាមីគីធីអាកៃ |
| ថាទៅវត្តនោះគ្មានតម្លៃ | ឯកភ្នំៗសំពៅសប្បាយជាង។ |
| បណ្ដោយជីវិតតាមខ្សែញាក់ | តណ្ហាជាអ្នកស្លាក់រូបរាង |
| បើបានចូលវត្តអែបខាងៗ | ព្រោះខ្លាចតឺនុយឯងមិនសម។ |
| មើលអ្វីនិយាយអ្វីចេះតែបាន | ទោះម៉ោងប៉ុន្មានមិនចាប់ខំ |
| អានច្បាប់ឬស្ដាប់ព្រះសទ្ធម្ម | តែមួយម៉ោងយ៉ាប់ទ្រាំអ្វីម្ល៉េះណា |
| ខែប្រាំងប្រឹងមិនរួចថ្ងួចថាត្រក | ខូចខុសខាតខកដល់វស្សា |
| ឆ្នាំវកថាចិត្តមិនជ្រះថ្លា | ឆ្នាំរកាថាបញ្ហាមិនរសាយ។ |
| បែបហ្នឹងកុំបឿងបានឋានសួគ៌ | គាប់គួរដាក់ទុកញាតិអបាយ |
| ហៃអស់ពួកយើងផងទាំងឡាយ | ខ្វល់ខ្វាយដូរម៉ូតម្ដងមើល៍!។ |

កំណាព្យនិពន្ធដោយៈ ធម្មាចារ្យ ឆឹង កាន


🔸កំណែចុងក្រោយ Last Updated on September 13, 2024 by Johnny ចន្នី






