អត្តភាពជាមនុស្សពេញហៅក្រ Posted on August 15, 2024September 13, 2024 by Johnny ចន្នី ចំនួនទស្សនា: 172 បង្ហោះដោយ:Johnny ចន្នី នត្ថិ សន្តិ បរំ សុខំ សុខដទៃក្រៅពីសេចក្តីស្ងប់ពុំមានឡើយ។ 🔸តក់ៗពេញបំពង់។ ពំនោលដោយៈ ព្រះគ្រូ សាន់ មនោសារ អត្តភាពជាមនុស្សពេញហៅក្រកើតដោយផលល្អដែលយើងបានកសាងសន្សំយ៉ាងចំណាននាំយើងឱ្យបានភពជាមនុស្ស។ក្រពីរគឺជីវិតការរស់នៅរស់ហើយត្រង់ផ្លូវនៃសប្បុរសសន្សំសុចរិតឥតមានខ្ចោះនេះពិតជារស់ហើយល្អផង។ដល់ក្រទីបីក្របានស្ដាប់ព្រះធម៌ជាច្បាប់ឥតសៅហ្មងព្រះធម៌យូរៗទើបមានម្ដងក្រក្រៃកន្លងប្រាកដពិត។ទីបួនកម្រក្រក្រៃណាស់គឺក្របានត្រាស់ជាព្រះពុទ្ធប្រសើរលើសលោកជោគវិសុទ្ធឆ្លងផុតងងឹតគឺអវិជ្ជា។យោនរោរីនរៈទាំងឡាយអើយបានកើតមកហើយគ្រប់អង្គាជាលាភឧត្តមធំមហិមាចូរអ្នកឧស្សាហ៍សាងដើមទុន។កុំបីលង់លក់វង្វេងភ្លេចចុះចាញ់កលល្បិចនៃកាមគុណគិតកាញ់កុំឱ្យចាញ់ជាតិមុន តែស៊ុនដល់ស៊យគង់ស្ដាយក្រោយ។សាងល្អក្រណាស់ដូចច្រាស់ទឹកប្រឹងល្ងាចប្រឹងព្រឹកកុំបណ្ដោយទោះទាំងទឹកភ្នែកជ្រែកក៏ដោយចុងក្រោយផលបានក្សាន្តសុខា។ កំណាព្យនិពន្ធដោយៈ ធម្មាចារ្យ ឆឹង កាន 🔸កំណែចុងក្រោយ Last Updated on September 13, 2024 by Johnny ចន្នីShare this article: