About Us 2021-2022

រចនាសម្ព័ន្ធគណៈកម្មការ ពុទ្ធិកសមាគមខ្មែរ វត្តខេមររតនារាម

ORGANIZATION CHART OF THE CAMBODIAN BUDDHIST SOCIETY OF SAN DIEGO, Inc.
(CBSSD)

អាណត្តិឆ្នាំៈ ២០២១ – ២០២២ 🔸☸️🔸 TERM: 2021 – 2022

វត្តខេមររតនារាម

វត្តខេមររតនារាម (អារាមជាដួងកែវរបស់ខ្មែរ) មានទីតាំងភូមិសាស្ត្រស្ថិតនៅនាដងផ្លូវលេខ៖ ៤៧ ទីក្រុង សាន់ ឌីអេហ្គោ រដ្ឋកាលីហ្វ័រនីញ៉ា សហរដ្ឋអាមេរិក ដូចមានអាស័យដ្ឋានខាងក្រោមនេះ៖
3606 47th Street, San Diego, CA 92105-3502 ។

វត្តនេះបានចាប់បដិសន្ធិឡើង នៅថ្ងៃទី៥ ខែមករា ឆ្នាំ១៩៨២ និង បានទទួលការអនុញ្ញាតជាផ្លូវការ ចុះទីថ្ងៃ២៥ ខែវិច្ឆិកា ឆ្នាំ១៩៨៣ ពីសាលាក្រុង ទីក្រុងសាន់ ឌីអេហ្គោ រដ្ឋកាលីហ្វ័រនីញ៉ា សហរដ្ឋអាមេរិក ។ វត្តនេះកកើតឡើងដោយ សារកម្លាំងសទ្ធាជ្រះថ្លាដ៏បរិសុទ្ធិមុតមាំ និង ដោយសារកម្លាំងសាមគ្គីដ៏ខ្លាំងក្លា របស់ពុទ្ធបរិស័ទគ្រប់ទិសទី ចូលរួមជួយ ឧបត្ថម្ភទំនុកបំរុងសព្វបែបយ៉ាង ធ្វើឱ្យវត្តនេះបានប្រកបដោយវឌ្ឍនភាពរីកចម្រើនលូតលាស់ដុះដាលជាលំដាប់លំដោយ រហូតមកដល់សព្វថ្ងៃ ។

វត្តខេមររតនារាម គឺជាវត្តមួយដែលមានពុទ្ធបរិស័ទយ៉ាងច្រើនកុះករ មានសទ្ធាជ្រះថ្លាគោរពបូជា ក្នុងការធ្វើ បុណ្យសុន្ទរ៍ទានផ្សេងៗទៅតាមប្រពៃណីជាតិខ្មែរយើង ដែលជាអ្នកគោរពប្រតិបត្តិកាន់តាមព្រះពុទ្ធសាសនា ។ ព្រោះហេតុ ដូច្នេះហើយ បានជាវត្តនេះទទួលបាននូវការគាំទ្រគោរពបូជា ពីសំណាក់ទឹកចិត្ត-ទឹកសទ្ធា របស់ពុទ្ធបរិស័ទគ្រប់ទិសទី មិនថាឆ្ងាយឬជិតឡើយ បាននាំគ្នាមកគោរពបូជាធ្វើបុណ្យសុន្ទរ៍ទាន ប្រកបដោយទឹកចិត្ត-ទឹកសទ្ធាជ្រះថ្លា និង សប្បាយ រីករាយយ៉ាងច្រើនកុះករជាទីបំផុត តាំងពីដើមរហូតមកដល់សព្វថ្ងៃនេះ ។

លក្ខណៈល្អប្រសើរទាំងអស់នេះ គឺដោយសារសេចក្តីល្អ និង ភាពវៃឆ្លាតរបស់ព្រះសង្ឃ អាចារ្យ និង គណៈកម្មការ ពុទ្ធិកសមាគម ព្រមទាំងញាតិញោមពុទ្ធបរិស័ទជិតឆ្ងាយគ្រប់ទិសទី មានការសាមគ្គីគ្នា ស្រឡាញ់រាប់អានគ្នា ចេះស្គាល់ ចិត្ត ស្គាល់ថ្លើមគ្នា និង មានសេចក្តីមេត្តាយោគយល់ផ្តល់ភាពងាយស្រួលដល់គ្នានឹងគ្នាបានជា វត្តខេមររតនារាម មានលក្ខណៈល្អប្រសើររហូតមកដល់សព្វថ្ងៃ ។

សព្វថ្ងៃវត្តនេះ បាននិងកំពុងប្រព្រឹត្តទៅយ៉ាងរលូនប្រកបដោយលក្ខណៈល្អប្រសើរ និង ប្រកបដោយសេចក្តីសុខ ស្ងប់ក្សេមក្សាន្ត ក្រោមម្លប់បារមីនៃព្រះធម៌វិន័យ ដែលជាត្រីវិស័យដ៏មានប្រសិទ្ធិភាពបំផុត ក្នុងការជួយចង្អុលគោលដៅ នៃការធ្វើដំណើរឆ្ពោះទៅកាន់កោះត្រើយនៃសេចក្តីសុខសន្តិភាព ដ៏ត្រជាក់ត្រជុំរហូតមក ។

ជាពិសេសគឺ វត្តខេមររតនារាម មានរចនាសម្ព័ន្ធគ្រប់គ្រងនិងដឹកនាំទៅតាមលក្ខណៈ ប្រពៃណីទំនៀមទម្លាប់ ផង ទៅតាមគន្លងព្រះធម៌វិន័យរបស់ព្រះពុទ្ធសាសនាផង និង ទៅតាមលក្ខន្តិកៈច្បាប់ (Bylaws) របស់ពុទ្ធិកសមាគមខ្មែរ ផង ។ សមាសភាពគណៈកម្មការគ្រប់គ្រង់ដឹកនាំរបស់ពុទ្ធិកសមាគមខ្មែរ វត្តខេមររតនារាម គឺប្រព្រឹត្តទៅតាមរយៈ សម្លេងនៃសន្លឹកឆ្នោត របស់សមាជិកសមាជិកាសកម្មបោះឆ្នោតជូន ទៅតាមពេលកំណត់ជារៀងរាល់ឆ្នាំក្នុង១អាណត្តិម្តង ទើបអាចក្លាយទៅជាគណៈកម្មការពុទ្ធិកសមាគមខ្មែរ ត្រឹមត្រូវស្របទៅតាមលក្ខន្តិកៈច្បាប់របស់ពុទ្ធិកសមាគមខ្មែរ ដែល កំពុងធរមាននៅសព្វថ្ងៃនេះ ។

ត្រា Stamp


WAT KHEMARA RATANARAM

Wat Khemararatanaram (def: Wat = Buddhist Temple + Khemararatanaram = Precious Gems of Cambodian) is geographically situated on 47th Street, in the City of San Diego, State of California, United States of America. The full address is:
3606 47th Street,
San Diego, CA 92105

This temple was built on January 5th, 1982 and legally incorporated on November 25th, 1983. Owing to the ceaseless contribution and the united funding provided by Buddhist followers and laymen from many, local and remote places, the temple has been gradually and successfully growing prosperity until the present.
Wat Khemararatanaram is a popular monastery where large influx of Buddhist followers attend their Buddhist worship and conduct their religious ceremonies in accordance with the Cambodian and Buddhist custom. Therefore, this temple has been sincerely supported by many people from all directions, local and remote locations who often come to this temple to contently receive Buddhist services.
What has shaped the quality and popularity of Wat Khemararatanaram? Who made it cool? It is because of the venerable Bhikkhu Sanghas, the Masters of Ceremony, Board of Directors, and all its members and Buddhist followers: Bhikkhu Sanghas maintain perfect discipline (Vinaya); they excel in prayers and Buddhist teaching. The Masters of Ceremony are religiously knowledgeable in advising and guiding in Buddhist services. The Board of Directors are respectful and courteous. Laities and Guests are friendly and strongly united. All these characters have made Wat Khemararatanaram the best ever in the community.
The Temple is currently running smoothly with great peace and serenity under the glorious Buddhist rules that effectively guide us through a blissful direction.
Moreover, Wat Khemararatanaram is duly organized in accordance with the Cambodian Custom and Culture, the Buddhist rules, and Bylaw of the Cambodian Buddhist Society of San Diego, Inc. The Board of Directors governing the Cambodian Buddhist Society of San Diego, Inc. Wat Khemararatanaram are duly elected every year by all eligible active members as stated in the current Bylaws.

ព្រះសង្ឃគង់នៅ វត្តខេមររតនារាម សព្វថ្ងៃ

អតីតព្រះសង្ឃគង់នៅ វត្តខេមររតនារាម

រចនាសម្ព័ន្ធ ឆ្នាំមុនៗ Organization Charts from Earlier Years

🔸Last Updated កំណែចុងក្រោយ on September 20, 2024