ចំណងដៃទិវានៃក្តីស្រឡាញ់

ស្រឡាញ់ក៏ស្រឡាញ់ទៅចុះប្រុសស្រីស្រួលស្រុះលុះសីលធម៌
កុំតែស្រឡាញ់ឲ្យវឹកវរបង្កអាស្រូវនៅក្នុងស្រុក។
សីលធម៌សង្គមប្រពៃណីយើងរួមសាមគ្គីរក្សាទុក
ខ្មែរស្រឡាញ់ខ្មែរខ្មែរមានមុខខ្មែរយើងមានស្រុកមានវប្បធម៌។
ខ្មែរស្លៀកពាក់ខ្មែរនិយាយខ្មែរខ្មែរមានឪម៉ែអ្នកអង្គរ
ខ្មែរមានអរិយធម៌ខ្ពស់បវរខ្មែរមានអក្សររបស់ខ្លួន។
ខ្មែរនាំគ្នាកាន់សាសនាពុទ្ធខ្មែរចិត្តមោះមុតជាតិមាំមួន
ខ្មែរមានបិដកភាសាខ្លួនខ្មែរមានច្បាប់ក្បួនខ្មែរមានធម៌។
ខ្មែរយើងជាពូជអ្នកល្បាញល្បីខ្មែរមានទឹកដីព្រៃអង្គរ
ខ្មែរមានប្រាសាទល្បីខ្ទារខ្ទរខ្មែរម្ចាស់អង្គរបន្តថែ។
ខ្មែរមានព្រះសង្ឃខ្មែរមានវត្តខ្មែរមានបែបបទរបស់ខ្មែរ
ខ្មែរទទួលស្គាល់គុណឪម៉ែខ្មែរចេះធ្វើស្រែខ្មែរមានបាយ។
ខ្មែរស្រឡាញ់ខ្មែរខ្មែរថែខ្លួនខ្មែរជាតិមាំមួនខ្មែរសប្បាយ
ខ្មែររួមប្រជុំជាតិទាំងឡាយខ្មែរមានឧបាយកសាងជាតិ។
ខ្មែរធ្វើខ្មែរគិតដល់ខ្លួនឯងខ្មែរគិតកោតក្រែងសន្តានញាតិ
ខ្មែរថែសាសនាប្រទេសជាតិខ្មែរមិនត្រូវឃ្លាតពីសីលធម៌។
ដូច្នេះខ្មែរត្រូវតែលះបង់ចំពោះចំណង់អន្លង់មរណ៍
ច្រណែនឈ្នានីសនាំវឹកវរចង់ឲ្យខ្លូនល្អកុំដៀលគេ។
អក្សរសាស្ត្រវប្បធម៌ប្រពៃណីនាទីកូនខ្មែរថែឲ្យថេរ
ជាតិគេស្រឡាញ់របស់គេខ្មែរត្រូវរិះរេស្រឡាញ់ខ្មែរ។
ចំណងដៃទិវានៃក្តីស្រឡាញ់

ដកស្រង់ចេញពីសៀវភៅ “បទពិចារណា”

រៀបរៀងដោយអគ្គបណ្ឌិតធម្មាចារ្យ ប៊ុត សាវង្ស

🔸Last Updated កំណែចុងក្រោយ on June 28, 2024

Facebook Comments
Share this article:
Johnny ចន្នី

Author: Johnny ចន្នី

អ្នកបង្កើតនិងរៀបចំថែរក្សាវ៉ិបសាយត៍។ Creator and maintaining Website (Webmaster).