ការសេពគប់
បទពាក្យប្រាំពីរ
| គប់ពាលរែងរាលទៅរកខុស | គប់ប្រាជ្ញស្រីប្រុសរែងបានត្រូវ |
| គប់មិត្រអបល័ក្ខណ៍រែងអាស្រូវ | ខុសត្រូវកើតពីការសេពគប់ ។ |
| គួរជ្រើសរើសរកជនប្រុសស្រី | តើមានធម៌អ្វីជាប្រភព |
| បើឃើញច្បាស់ហើយសឹមសេពគប់ | ឬត្រូវតែឈប់កុំរវល់ ។ |
| បើតាមឱវាទព្រះសម្ពុទ្ធ | វិសុទ្ធទ្រង់ធម៌នីរមល |
| គួរដឹងថាបើឃើញបុគ្គល | យល់ខុសពុំគួរសេពគប់ឡើយ ។ |
| សូវនៅម្នាក់ឯងប្រសើរជាង | ត្រូវតែចៀសវាងជនតោះតើយ |
| មិនកាន់តាមធម៌ជាកោះត្រើយ | ព្រងើយដោយយល់ថាខ្លួនត្រូវ ៕ |

និពន្ធដោយៈ សម្តេចព្រះសង្ឃរាជ ជួន ណាត ជោតញ្ញាណោ


🔸កំណែចុងក្រោយ Last Updated on April 5, 2025 by Johnny ចន្នី





