បរមងារមាតាបិតា Posted on January 20, 2018April 18, 2025 by Johnny ចន្នី ចំនួនទស្សនា: 31 បង្ហោះដោយ:Johnny ចន្នី នត្ថិ សន្តិ បរំ សុខំ សុខដទៃក្រៅពីសេចក្តីស្ងប់ពុំមានឡើយ។ សេពគប់ពាល ពាលនាំទៅរកខុស សេពគប់ប្រាជ្ញប្រុស ប្រាជ្ញនាំទៅរកត្រូវ ។ 🕯️សម្តេច ជួន ណាត បរមងារមាតាបិតា បទពាក្យប្រាំពីរ ព្រះនៅក្នុងលោករាប់មិនអស់រាប់ទាំងព្រះរស់នៅក្នុងផ្ទះគួរកូនប្រុសស្រីស្គាល់ឱ្យច្បាស់វន្ទាសំពះព្រះមានគុណ ។ព្រះពុទ្ធជាម្ចាស់ត្រាស់ទេសនាជូនបរមងារចែកជាបួនដល់បុព្វការីអ្នកមានគុណវិសេសលើសលន់ពន់ពេកក្រៃ ។មួយលោកថាជាព្រះព្រហ្មព្រោះមានគុណធំប្រសើរថ្លៃមេត្តា-ករុណា-ថ្លាប្រពៃមុទិតាបី-បួនឧបេក្ខា ។ទីពីរលោកថាទេវតាដើមអ្នកផ្តល់ដង្ហើមគ្រប់វេលាតាមថែរក្សាឥតរួញរាទោះជាយ៉ាងណាមិនបង់បោះ ។ទីបីលោកថាជាគ្រូដើមគឺគ្រូដ៏ឆ្នើមដើមបង្អស់បង្ហាត់បង្រៀនគ្មានចន្លោះបង្ហាញសព្វអស់ឥតលៀមលាក់ ។ទីបួនលោកថាអាហុនេយ្យ៍គុណគាប់ច្រើនក្រៃថ្លៃអនគ្ឃកូនគួរបូជាកុំស្ទើរស្ទាក់ចូលចិត្តស្មោះស្ម័គ្រជាក់សុខសាន្ត ៕ និពន្ធដោយៈ ព្រះបវរសត្ថា កៅ ពុទ្ធា ជោតញ្ញាណោ វត្តគិរីសោភា (កូនសត្វ), ថៃទី១៧ ខែឧសភា ឆ្នាំ២០០៨ 🔸កំណែចុងក្រោយ Last Updated on April 18, 2025 by Johnny ចន្នីShare this article: