មិនគួរប្រកាន់ចិត្តជារបស់ខ្លួន Posted on April 8, 2023October 4, 2024 by Johnny ចន្នី ចំនួនទស្សនា: 31 បង្ហោះដោយ:Johnny ចន្នី នត្ថិ សន្តិ បរំ សុខំ សុខដទៃក្រៅពីសេចក្តីស្ងប់ពុំមានឡើយ។ 🔸មនុស្សពាល មិនគួរជាអ្នកនាំមុខគេទេ។ ១. មិនគួរប្រកាន់ចិត្តជារបស់ខ្លួន 🔸កុំមានព្រះពុទ្ធត្រាស់ដោយល្អម្ល៉េះមនុស្សនិករនៅយល់ខុសមិនឃើញចិត្តបាបថាជាទោសស្វាគមន៍ទោមនស្សគ្រប់ខណៈ ។🔸អកុសលកើតច្រើនជាងកុសលរាលថ្ងៃច្របល់ដោយមោហៈលោករាប់ចំនួនចិត្តទោសៈតិចជាងលោភៈអភិជ្ឈា ។🔸នៅពេលករុណាអ្នកដទៃជាបុណ្យប្រពៃល្អមហិមាតែត្រូវពិនិត្យចិត្តវេទនាតើមានអវិជ្ជាចូលរួមដែរ? ។🔸បើឆែកទៅឃើញព្រួយយំសោកស្រណោះស្រណោកក៏គួរតែដឹងថាអកុសលប្លមចូលក្បែរមិនមែនមានតែកុសលទេ ។🔸អ្នកខ្លះយល់ខុសពីការពិតថាករុណាចិត្តនុះទាល់តែស្រពោនអាក់អន់ជួយខឹងជេរជាមួយនឹងគេទើបហៅស្មោះ ។🔸តែការត្រូវគឺករុណាត្រឹមជាឧបេក្ខាឬសោមនស្សគ្មានទុក្ខសោកសៅគ្មានទោមនស្សទើបឱ្យឈ្មោះករុណាពិត ។🔸ទោមនស្សវេទនាគ្មានទីពឹងកើតរួមតែនឹងទោសៈចិត្តផ្សំឡើងដោយហេតុបច្ច័យល្អិតមិនគួរប្រកាន់ចិត្តជារបស់ខ្លួន ៕ នាទីកំណាព្យ រៀបរៀងដោយៈ ឧបាសិកា ឱម លក្ខិណា 🔸កំណែចុងក្រោយ Last Updated on October 4, 2024 by Johnny ចន្នីShare this article: