អ្នកមានបុណ្យធ្វើទុកហើយ
ព្រះសាស្តាទ្រង់ត្រាស់សម្តែងសរសើរអំពីបុគ្គល អ្នកមានបុណ្យធ្វើទុកហើយ ដោយគាថាយ៉ាងនេះថា៖
ឥធ មោទតិ បេច្ច មោទតិ | កតបុញ្ញោ ឧភយត្ថ មោទតិ |
សោ មោទតិ សោ បមោទតិ | ទិស្វា កម្មវិសុទ្ធិមត្តនោ |
បុគ្គលអ្នកមានបុណ្យធ្វើទុកហើយដោយល្អ រមែងត្រេកអររីករាយក្នុងលោកទាំពីរគឺ ត្រេកអររីករាយ ក្នុងនេះផង និង ត្រេកអររីករាយ ក្នុងលោកខាងមុខនោះផង ។ បានជាបុគ្គលអ្នកមានបុណ្យធ្វើទុកហើយ រមែងត្រេកអររីករាយក្នុងលោកទាំពីរយ៉ាងដូច្នេះ ព្រោះគេសប្បាយរីករាយ នឹងបុញ្ញកម្ម(បុណ្យ) និង សេចក្តីបរិសុទ្ធរបស់គេ ដែលសាង ល្អហើយនោះឯង ។ ព្រោះហេតុដូច្នោះ បុគ្គលគ្រប់ៗរូប គប្បីប្រញាប់ប្រញាល់ធ្វើនូវសេចក្តីល្អ ព្រោះអាយុសង្ខារ របស់ទាំងឡាយមានប្រមាណតិចណាស់ ៕៚
Facebook Comments