អវិជ្ជានិងកម្លៅ Posted on February 14, 2025February 11, 2025 by Johnny ចន្នី ចំនួនទស្សនា: 41 បង្ហោះដោយ:Johnny ចន្នី នត្ថិ សន្តិ បរំ សុខំ សុខដទៃក្រៅពីសេចក្តីស្ងប់ពុំមានឡើយ។ 🔸បុណ្យគឺចោរទាំងឡាយ លួចយកមិនបាន។ អវិជ្ជានិងកម្លៅ អវិជ្ជាមានន័យថាល្ងិតល្ងង់ចង់ភ្លឺរៀនឡើងអោយជ្រះស្វាងសាងខ្លួនខ្ពង់ខ្ពស់មានសំណាងធ្វើមេចាងហ្វាងគ្រប់គ្រងការ ។អវិជ្ជាមានន័យថាមិនចេះស្រវាតម្រេះត្រងសិក្សាបណ្តុះខ្លួនឡើងយសភ្លឺថ្លាក្លាយជាបញ្ញាជនគំរូ ។រីឯកម្លៅមានន័យផ្សឹងជាអ្នកចេះដឹងប្រឹងគឃូរវាយឫកអញចេះគ្មានអ្នកប្តូរកុំជោរកែកុនអោយយោបល់ ។កម្លៅសំដៅអ្នកដឹងចេះមានចិត្តមានះមិនរវល់ពុំស្តាប់គតិយោងហេតុផលច្រានចោលយោបល់រិះគន់ខ្លួន ។ជំងឺពីរនេះឈឺខុសគ្នាឈឺអវិជ្ជាពេទ្យអាចស្ងួនតែឈឺកម្លៅគ្មានទេក្បួនពេទ្យអាចថែធួនជាងាយឡើយ ៕ និពន្ធដោយៈ អ្នកស្រី កែវ ច័ន្ទបូរណ៍ Keo, Chanbo Share this article: