អប្បមាទវគ្គ-២៨ Posted on May 7, 2025April 17, 2025 by Johnny ចន្នី ចំនួនទស្សនា: 10 បង្ហោះដោយ:Johnny ចន្នី នត្ថិ សន្តិ បរំ សុខំ សុខដទៃក្រៅពីសេចក្តីស្ងប់ពុំមានឡើយ។ 🔸តក់ៗពេញបំពង់។ 🔸គាថាទី⟦២៨⟧ បមាទំ អប្បមាទេនយទា នុទតិ បណ្ឌិតោបញ្ញាបាសាទមារុយ្ហអសោកោ សោកិនឹ បជំបព្វតដ្ឋោវ ភុម្មដ្ឋេធីរោ ពាលេ អវេក្ខតិ ។ ☸️កាលណាបណ្ឌិត បន្ទោបង់នូវសេចក្តីប្រមាទ ដោយសេចក្តីមិនប្រមាទ កាលណោះ លោកនឹងឡើងកាន់ប្រាសាទគឺបញ្ញា ជាបុគ្គលមិនសោក រមែងឃើញពួកសត្វដែលមានសោក ។ ធីរជនតែងពិចារណាឃើញពួកជនពាល ដូចបុគ្គលដែលឈរលើកំពូលភ្នំ ហើយក្រឡេកមើលពួកជនដែលឋិតនៅលើផែនដី ដូច្នោះឯង ។ Share this article: