អន្ដសេយ្យា

អន្ដសេយ្យា ឥតមានសត្វណា គេចចៀសវាងបាន
ដល់កាលកំណត់ មច្ចុរុញច្រាន ឱ្យសត្វផងបាន
ដូចៗជាគ្នា ។

រីកម្មនិងផល ពុំដែលខានផ្ដល់ ទុក្ខសុខកាចជា
ឱ្យឃើញជាក់ស្ដែង ជិតពេលមរណា ព្រះពុទ្ធប្រាប់ថា
ឃើញតាមផ្លូវចិត្ត ។

ឃើញតែម្នាក់ឯង ពុំអាចនឹងថ្លែង ប្រាប់អ្នកនៅជិត
បន្ទាប់ពីនោះ ទើបអស់ជីវិត កម្មណានៅជិត
ទៅតាមកម្មនោះ ។
———————
អន្ដសយ្យា ឬ -សេយ្យា (អន់-តៈសៃយ៉ា) ន. (សំ. -ឝយ្យា; បា. -សេយ្យា) ការដេកក្នុងកាលជាទីបំផុត
(ការដេកស្លាប់, ការដេកស្លាប់លើផែនដី); ទីដីបញ្ចុះសព, ដីកប់ខ្មោច ។
ប្រភពៈ វ. ជ.ណ. ទំព័រ ១៦៣៣

រួបរួមដោយតាអារាមប៊យ
២៨ កុម្ភៈ ១៨

🔸Last Updated កំណែចុងក្រោយ on March 26, 2023

Facebook Comments
Share this article:
បណ្ឌិត ធម្មណាត

Author: បណ្ឌិត ធម្មណាត

ទីប្រឹក្សា គណៈកម្មការ ពុទ្ធិកសមាគមខ្មែរ វត្តខេមររតនារាម Advisor to The Cambodian Buddhist Society of Wat KhemaRaRatanaram