អត្តភាពជាមនុស្សពេញហៅក្រ | កើតដោយផលល្អដែលយើងបាន |
កសាងសន្សំយ៉ាងចំណាន | នាំយើងឱ្យបានភពជាមនុស្ស។ |
ក្រពីរគឺជីវិតការរស់នៅ | រស់ហើយត្រង់ផ្លូវនៃសប្បុរស |
សន្សំសុចរិតឥតមានខ្ចោះ | នេះពិតជារស់ហើយល្អផង។ |
ដល់ក្រទីបីក្របានស្ដាប់ | ព្រះធម៌ជាច្បាប់ឥតសៅហ្មង |
ព្រះធម៌យូរៗទើបមានម្ដង | ក្រក្រៃកន្លងប្រាកដពិត។ |
ទីបួនកម្រក្រក្រៃណាស់ | គឺក្របានត្រាស់ជាព្រះពុទ្ធ |
ប្រសើរលើសលោកជោគវិសុទ្ធ | ឆ្លងផុតងងឹតគឺអវិជ្ជា។ |
យោនរោរីនរៈទាំងឡាយអើយ | បានកើតមកហើយគ្រប់អង្គា |
ជាលាភឧត្តមធំមហិមា | ចូរអ្នកឧស្សាហ៍សាងដើមទុន។ |
កុំបីលង់លក់វង្វេងភ្លេច | ចុះចាញ់កលល្បិចនៃកាមគុណ |
គិតកាញ់កុំឱ្យចាញ់ជាតិមុន | តែស៊ុនដល់ស៊យគង់ស្ដាយក្រោយ។ |
សាងល្អក្រណាស់ដូចច្រាស់ទឹក | ប្រឹងល្ងាចប្រឹងព្រឹកកុំបណ្ដោយ |
ទោះទាំងទឹកភ្នែកជ្រែកក៏ដោយ | ចុងក្រោយផលបានក្សាន្តសុខា។ |
កំណាព្យនិពន្ធដោយៈ ធម្មាចារ្យ ឆឹង កាន
🔸Last Updated កំណែចុងក្រោយ on September 13, 2024
Facebook Comments