អណ្តាតអភិវឌ្ឍន៍

អណ្តាតអភិវឌ្ឍន៍

អណ្តាតឥតឆ្អឹងរលាស់សែនស្រួលអណ្តាតរមួលបានគ្រប់ភាសា
អណ្តាតក្រឡេវគ្រលាស់វាចាសុខទុក្ខយ៉ាងណាពឹងលើអណ្តាត ។
បើដឹងដូច្នោះយើងរៀនបញ្ជាអណ្តាតមានងារចចារឆ្លៀវឆ្លាត
គ្រលាស់រកផលប្រយោជន៍ជូនជាតិមិនអោយឃ្លាឃ្លាតចាកអំពើល្អ ។
បំណាច់គ្រលាស់សូមច្បាស់ភាសាអណ្តាតវោហារសាស្ត្រាគុណធម៌
រលាស់នាំផលជូនញាតិបវរខេមរាបែរល្អតាមរសអណ្តាត ។
នោះទើបហៅល្បីអណ្តាតមាសប្រាក់គ្រលាស់កៀវឆ្លាក់ប៉ាក់ខ្មែរឱ្យស្អាត
នគរថ្កុំថ្កើងរុងរឿងស្រុកជាតិអណ្តាតមានស្នៀតនាំអភិវឌ្ឍន៍ ៕
កែវ ច័ន្ទបូរណ៍

និពន្ធដោយអ្នកស្រី កែវ ច័ន្ទបូរណ៍ Keo, Chanbo

Share this article:
Johnny ចន្នី

Author: Johnny ចន្នី

អ្នកបង្កើតនិងរៀបចំថែរក្សាវ៉ិបសាយត៍។ Creator and maintaining Website (Webmaster).