គួរអាសូរចិត្តអាណិតម៉ែ | អស់៩ខែម៉ែពរផ្ទៃ |
ស៊ូទ្រាំចាញ់គភ៌ញ័រល្ហិតល្ហៃ | អាស្រ័យបុត្រភ្ងាផ្ញើជីវិត។ |
ម្ល៉ឹងហើយម៉ែនៅនឹកស្រឡាញ់ | លំបាកម្ដេចមិញឥតបើគិត |
ទន្ទឹងឱ្យតែខែមកជិត | ចិត្តពិតចង់ឃើញបុត្រពិសី។ |
ពេលឆ្លងទន្លេម៉ែឈឺណាស់ | ឈឺក្រៃឈឺក្រាស់ហួសឧបមេយ្យ |
ស្ទើរផុតជីវិតចាកលោកកិយ | វិស័យមច្ចុរាជមករង់ចាំ។ |
បើម៉ែបានឆ្លងផុតវាលធំ | ម៉ែស្ដាប់កូនយំម៉ែចំណាំ |
សំឡេងកូនតូចដូចបណ្ដាំ | ផ្សះផ្សាំទ្រូងម៉ែឱ្យល្ហែពិត។ |
ម៉ែចិញ្ចឹមកូនម៉ែថ្នាក់ថ្នម | បំពេរបីបមលោមប្រណីត |
ឆ្លងកាត់តំណក់នៃលោហិត | ផ្តិតដោយឱរាដ៏ថ្លាស្អាត។ |
កំណាព្យនិពន្ធដោយៈ ធម្មាចារ្យ ឆឹង កាន

🔸កំណែចុងក្រោយ Last Updated on September 13, 2024 by Johnny ចន្នី
Facebook Comments