ស័ក្តិពុំស្មើយស នាអ្នកខ្ពង់ខ្ពស់ ពុំស្មើចិត្តជា
បទកាកគតិ
| ភាសិតចាស់ថា | ||
| នរូអ្នកណា | មានស័ក្តិខ្ពង់ខ្ពស់ | មានត្រឹមតែស័ក្តិ |
| ប៉ុន្តែឥតយស | ច្រើនតែរលស់ | កេរ្តិ៍ឈ្មោះទៅឯង ។ |
| រីអ្នកមានជាតិ | ||
| ត្រកូលអាមាត្យ | មន្ត្រីជាក់ស្តែង | មានចិត្តអាក្រក់ |
| តក់ម៉ក់ស្លាក់ស្លែង | មានគេខ្លាចក្រែង | ប៉ុន្តែគេស្អប់ ។ |
| នរូអ្នកណា | ||
| ឥតមានសក្តា | ប៉ុន្តែមានទ្រព្យ | មានគេរាប់អាន |
| ជុំវិញគ្រប់សព្វ | ដប់នាក់ទាំងដប់ | សឹងមូលចូលមក ។ |
| ព្រោះគេមានចិត្ត | ||
| មេត្តាអាណិត | ប្រណីហៅរក | ស៊ីចុះមិនគិត |
| ជេរទៅហៅមក | អ្នកផងចូលជ្រក | បំពេញយសឱ្យ ៕ |

កំណាព្យនិពន្ធដោយៈ សម្តេចព្រះសង្ឃរាជ ជួន ណាត ជោតញ្ញាណោ
វត្តឧណ្ណាលោម, ថ្ងៃអាទិត្យ ទី២១ កក្កដា ព.ស. ២៥១២ – គ.ស. ១៩៦៨


🔸កំណែចុងក្រោយ Last Updated on April 5, 2025 by Johnny ចន្នី





