
👉សូម (កិរិយាសព្ទ)
បញ្ចេញវាចាឬសម្ដែងអាការឲ្យគេឲ្យអ្វីៗដែលខ្លួនត្រូវការ
សូមទាន, សូមប្រាក់, សូមពរ (ព. សា. សុំ) ។
ពាក្យសម្រាប់ប្រើនាំមុខឬជាជំនួយកិរិយាសព្ទមានអាការជាកិរិយានុគ្រោះ ឬប្រើជាជំនួយនាមសព្ទក៏បាន ដោយសេចក្ដីអង្វរ ឬដោយសេចក្ដីគោរព, ដោយសេចក្ដីគួរសម ( តាមថ្នាក់បុគ្គល )
សូមព្រះតេជះតម្កល់លើត្បូង; សូមព្រះរាជទាន…; សូមទ្រង់…; សូមទ្រង់ជ្រាប; សូមទ្រង់ព្រះមេត្តាប្រោស…;សូមទ្រង់មេត្តាប្រោស…; សូមទាន…; សូមទានជ្រាប; សូមជ្រាប; សូមប្របាទម្ចាស់…; សូមព្រះតេជព្រះគុណ…; សូមលោក…; សូមនាយ…; សូមអ្នក…; សូមឱកាស!; សូមកុំ…; សូមឲ្យ… ។ ល ។
👉សុំ (កិរិយាសព្ទ)
( ព. សា. ) សូម
សុំទាន, សុំគេស៊ី។
សម្រាប់អ្នកធំនិយាយទៅរកអ្នកតូចដោយសេចក្ដីអង្វរឬសេចក្ដីគួរសម
សុំឲ្យឯងអាណិតអញ; រាជការសុំឲ្យអស់បណ្ដារាស្ត្រ យកចិត្តទុកដាក់ខំប្រឹងធ្វើការនេះ ឲ្យបានសម្រេចឆាប់ ( ម. ព. សូម ផង ) ។

🔸កំណែចុងក្រោយ Last Updated on August 26, 2024 by Johnny ចន្នី