សូមកុំភ្លេចធាតុដើម Posted on May 15, 2023June 18, 2024 by Johnny ចន្នី ទស្សនាថ្ងៃនេះ: 21 ៥. សូមកុំភ្លេចធាតុដើម 🔸សក់ រោម ក្រចក ធ្មេញ និងស្បែកជាធាតុលោកចែកថាមិនដឹងទាំងសាច់ សសៃ ឆ្អឹង ខួរក្នុងឆ្អឹងដល់ពេលនឹកខឹងៗអ្នកណា? ។🔸បេះដូង ទាច ថ្លើម វាវ ក្រពះសុទ្ធតែប្រែផ្លាស់អនត្តាសួត ពោះវៀនធំ គួរអនិច្ចាពោះវៀនផងណាអាហារថ្មី ។🔸អាហារចាស់និងខួរក្បាលវិនាសគ្រប់កាលជាប្រក្រតីប្រមាត់ទឹកស្លេស៍ ខ្ទុះឈាមក្តីកើតពីបច្ច័យហេតុទាំងអស់ ។🔸សម្បោរ ខ្លាញ់ខាប់ ញើស ទឹកភ្នែកប្រសិនបើឆែកគ្រប់កៀនកោះខ្លាញ់រាវ ទឹកមាត់ បដិកូលស្មោះគ្មានមនុស្សសត្វសោះនៅពីក្នុង ។🔸ទឹករំអិលទឹកមូត្រក៏ជាធាតុផ្គុំបិទចងសៀតដើមដល់ចុងកើតជារូបមនុស្សមួយទាំងស្រុងកុំជឿស្លុងភ្លេចធាតុដើម ៕ នាទីកំណាព្យ រៀបរៀងដោយៈ ឧបាសិកា ឱម លក្ខិណា 🔸កំណែចុងក្រោយ Last Updated on June 18, 2024 by Johnny ចន្នី Facebook Comments Share this article: