វិរសមណៈសង្ឃ ហេង លាង ហោ

វិរសមណ ហេង លាង ហោ

សម្តេច ព្រះឧត្តមមុនី ហេង លាងហោ

អគ្គាធិការនៃពុទ្ធិកសិក្សាជាត

នៃព្រះរាជាណាចក្រកម្ពុជា

ជីវប្រវត្តិសង្ខេប

សម្តេច ព្រះឧត្តមមុនី ហេង លាងហោ

អគ្គាធិការនៃពុទ្ធិកសិក្សាជាតិ

សម្តេច ព្រះឧត្តមមុនី ហេង លាងហោ ប្រសូត្រនៅថ្ងៃច័ន្ទ ‌‌១៣កើត
ខែផល្គុណ ឆ្នាំកុរ ព.ស. ២៤៦៦ គ.ស. ១៩២២ ក្នុងភូមិតាណាល ឃុំក្តឿងរាយស្រុកកញ្ជៀច ខេត្តព្រៃវែង ក្នុងត្រកូលកសិករ ។

         បិតានាម ហេង គឹម និងមាតានាម ងួន ស៊ាង ជាកសិក ។ សម្តេចមានបងប្អូនពីរនាក់គឺៈ

ទី១- សម្តេចផ្ទាល់នាម ហេង លាងហោ (សុគត)

ទី២- ប្អូនស្រីនាម ហេង យ៉េន (ស្លាប់)

អំពីកុមារភាពៈ

កាលពីនៅកុមារភាព, កុមារ ហេង លាងហោ ជាក្មេងកំព្រាបិតា តាំងពីអាយុបាន ២ ឆ្នាំ ។ លុះអាយុបាន ១៤ ឆ្នាំ ត្រូវបានជីដូនជីតា និងមាតាបង្កើត ជូនទៅឧបាសិកានាម រស់ ត្រូវជាជីដូនមីង ឱ្យនាំយកទៅនៅវត្តក្តឿងរាយ
ឃុំស្រុកខេត្តជាមួយគ្នា ក្នុងសំណាក់ព្រះតេជគុណចៅអធិការ ព្រះនាម ពេជ្រ សុខ ដើម្បីសិក្សាអក្សរសាស្ត្រ តាមសម័យនិយម មានរៀនសរសេរលើក្តារគ មើលសាស្ត្រស្លឹករឹតជាដើម ។

អំពីផ្នួសនិងការសិក្សាៈ

         អាយុ ១៥ ឆ្នាំ បានបួសជាសាមណេរ ក្នុងសំណាក់ព្រះឧបជ្ឈាយ៍ ព្រះនាម ឡុក ក្នុងវត្តក្តឿងរាយ បានមួយវស្សា ។

         អាយុ ១៦ ឆ្នាំ បានសុំលាលោកគ្រូដើមមកគង់នៅវត្តកែវព្រះភ្លើង សង្កាត់លេខ៦ ក្រុងភ្នំពេញ ដើម្បីរៀនព្រះបរិយត្តិធម៌ (ភាសាបាលី) ក្នុងសំណាក់
ឧទ្ទេសាចារ្យ៤អង្គគឺៈ ឧទ្ទេសាចារ្យ ទូច ឡេង, ឧទ្ទេសាចារ្យ គូ គិត, ឧទ្ទេសាចារ្យ រស់ កោ និង ឧទ្ទេសាចារ្យ កែវ ឈួន

ឆ្នាំ១៩៤៦    ប្រឡងចូលរៀនសាលាបាលីជាន់ខ្ពស់

ឆ្នាំ១៩៥០    ប្រឡងជាប់សញ្ញាបត្រ័សាលាបាលីជាន់ខ្ពស់ (ឌីប្លូម)

ឆ្នាំ១៩៧៥   ប៉នប្រលយ័ពូជសាសន៍ ប៉ុល ពត បង្ខំឱ្យលាចាកសិក្ខាបទ និងបង្ខំឱ្យធ្វើការងារគ្មានពេលសម្រាក ។

ឆ្នាំ១៩៨៩    បានបួសជាភិក្ខុភាវៈ សាជាថ្មីឡើងវិញ ក្នុងពទ្ធសីមាវត្តលង្កា ជាមួយព្រះឧបជ្ឈាយ៍ សម្តេចព្រះមង្គលទេព្វាចារ្យ អ៊ុម ស៊ុម ដោយមានព្រះអង្គ ប្រាក់ ឌិត និង ព្រះវនរ័ត ស មៀង ជាឧបសម្បទាចារ្យ ។

អំពីចំណេះដឹងទូទៅៈ

– ជាប់សញ្ញាបត្រឌីប្លូមសាលាបាលីជាន់ខ្ពស់

– ចេះភាសាបារាំងអាចសរសេរនិងអានបាន

– មានឯកទ្ទេសគរុកោសល្យលើការគ្រប់គ្រង

– ចេះចាំបាតិមោក្ខយ៉ាងស្ទាត់ជំនាញ

– ទទួលបានសញ្ញាបត្រធម្មវិន័យថ្នាក់ត្រី-ទោ-ឯក

អំពីការងារនិងឋានន្តរស័ក្តិៈ

ឆ្នាំ១៩៤៣ ធ្វើជាអាចារ្យបង្រៀនព្រះបរិយត្តិធម៌ (បាលី) នៅសាលាពុទ្ធិកបឋមសិក្សាវត្តបឹងគ្រុំ ហៅវត្តជ្រៃ ស្រុកល្វាឯម ខេត្តកណ្តាល។

ឆ្នាំ១៩៥០    ដល់ឆ្នាំ១៩៥៨ ធ្វើជាអាចារ្យបង្រៀននៅពុទ្ធិកបឋមសិក្សាវត្តកែវព្រះភ្លើង។

ឆ្នាំ១៩៥៨    ដល់ឆ្នាំ១៩៧៥ ធ្វើជាចៅអធិការវត្តកែវព្រះភ្លើង។

ឆ្នាំ១៩៦៤    ទទួលងារ ជារាជាគណៈថ្នាក់ចត្វា

ឆ្នាំ១៩៦៥    ដល់ឆ្នាំ១៩៧៥ ធ្វើជាសមាជិកថេរសភា ។

ឆ្នាំ១៩៦៦   ដល់ឆ្នាំ១៩៧៥ ធ្វើជាក្រុមជំនុំព្រះត្រៃបិដក ។

ឆ្នាំ១៩៧២   សម្តេចព្រះពោធិវ័ង្ស ហួត តាត ជាអគ្គាធិការសាលាបាលីជាន់ខ្ពស់ និងជាអធិបតីក្រុមជំនុំព្រះត្រៃបិដក បានតាំងជាសមាជិកក្រុមជំនុំព្រះត្រៃបិដក និង សុំឱ្យឡើងឋានៈជា
ព្រះឧបាលិវង្ស រាជាគណៈថ្នាក់ត្រី ។

ឆ្នាំ១៩៥៨    ដល់១៩៧៥ ធ្វើជាចៅអធិការវត្តកែវព្រះភ្លើង

ឆ្នាំ១៩៨០    ធ្វើការក្នុងមន្ទីរ រណៈសិរ្សសាមគ្គីសង្រ្គោះជាតិកម្ពុជា ក្រោម
អធិបតីភាពសម្តេចអគ្គធម្មពោធិសាល ជា ស៊ីម ប្រធានព្រឹទ្ធសភា

ឆ្នាំ១៩៩០    ធ្វើជាចៅអធិការវត្តព្រះពុទ្ធមានបុណ្យ

ឆ្នាំ១៩៩១    ធ្វើជាព្រះគ្រូអនុគណខណ្ឌ័ ៧ មករា

ឆ្នាំ១៩៩៣ ធ្វើជាសាស្រ្តាចារ្យ នៅពុទ្ធិកវិទ្យាល័យព្រះសុរាម្រឹត វត្តលង្កា ក្រោយមកក៏ផ្លាស់ទីកន្លែងនោះ មកនៅក្នុងពុទ្ធិកសកលវិទ្យា
ល័យព្រះសីហនុរាជវិញ ។

ឆ្នាំ១៩៩៤    ធ្វើជានាយកពុទ្ធិកវិទ្យាល័យព្រះសុរាម្រឹត ក្រុងភ្នំពេញ

ឆ្នាំ១៩៩៥    ព្រះករុណាព្រះបាទសម្តេចព្រះនរោត្តមសីហនុ ទ្រង់បានឡាយព្រះហស្ថលេខា តែងតាំងជា ព្រះពុទ្ធឃោសាចារ្យ ព្រះរាជា- គណៈ ថ្នាក់ទោ ។

ឆ្នាំ២០០៣   ព្រះករុណាព្រះបាទសម្តេចព្រះនរោត្តមសីហនុ ទ្រង់បានឡាយព្រះហស្ថលេខា តែងតាំងជាសម្តេច ព្រះឧត្តមមុនី

ឆ្នាំ២០០៣     បានទទួលមេដាយការងារមុនីសារភ័ណ្ឌ និងទទួលបានមេដាយ

ព្រះរាជាចក្រកម្ពុជា ថ្នាក់មហាសិរីវឌ្ឈន៍ ។

ឆ្នាំ២០០៦   សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានចុះហត្ថ-លេខា តែងតាំងសម្តេចព្រះឧត្តមមុនី ហេង លាងហោ
ជាអធិការរងនៃពុទ្ធិកសិក្សាជាតិ ។

ឆ្នាំ២០០៦   សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានចុះហត្ថ-លេខា តែងតាំងសម្តេចព្រះឧត្តមមុនី ហេង លាងហោ
ជាអនុប្រធានទី១ នៃថេរសភា ។

អំពីស្នាព្រះហស្តៈ

ចាប់តាំងពីពេលសម្តេចបានទ្រង់ព្រះផ្នួសរហូតមក សម្តេចតែងតែយកព្រះទ័យទុកដាក់ ក្នុងការកសាងគុណប្រយោជន៍ផ្សេងៗ ចំពោះ
ព្រះពុទ្ធសាសនា និង សង្គមជាតិ ដូចខាងក្រោមៈ

១- វត្តកែវព្រះភ្លើង (១៩៥៨-១៩៧៥)

– ជួសជុលដំបូលព្រះវិហារដែលលិចទឹក

– កសាងរបងវត្តព័ទ្ធជុំវិញវត្ត

– កសាងដំបូលសាលាបាលីរង ១ ខ្នង

– កសាងកុដិថ្មី ១ ខ្នង

– រៀបចំបរិស្ថានក្នុងវត្តឱ្យបានសមរម្យ

– កសាងសាលារៀន ២ ខ្នង ជូនក្រសួងអប់រំជាតិ

២- វត្តព្រះពុទ្ធមានបុណ្យ (១៩៩០-២០០៨)

– កសាងព្រះវិហារ ១ ដែលមានកំពស់ពីរជាន់

– កសាងឧបដ្ឋានសាលា និងសាលាពុទ្ធិកបឋមសិក្សា ១ ខ្នង

– កសាងដំបូលកុដិ ១ ខ្នង

– កសាងដំបូលឈាបនដ្ឋាន

– កសាងរោងភ្លើងសម្រាប់ព្រះសង្ឃ ១

– កសាងកុដិ ១ ខ្នង ដែលមានកំពស់ ២ ជាន់

– កសាងខ្លោងទា្វរ ៣

– កសាងដងទង់ ១ គូ

– កសាងរបងវត្ត ១ ជុំ

៣- វត្តពោពិព្រឹក្ស ហៅ វត្តតាណាល (វត្តកំណើត) (១៩៩០-២០០៨)

 – កសាងព្រះវិហារ ១

– កសាងឧបដ្ឋានសាលា ១

– កសាងរបងវត្ត ១ ជុំ

– កសាងខ្លោងទា្វរ ៤

– កសាងកុដិ ១ ខ្នង ដែលមានកំពស់ ២ ជាន់

– កសាងបន្ទប់ទឹក

អំពីទស្សនៈកិច្ច និង កិច្ចការក្រៅប្រទេសៈ

ធ្លាប់និមន្តទៅទស្សនកិច្ច និង និមន្តចូលរួមប្រជុំកិច្ចការសាសនា នៅក្រៅប្រទេសមានដូចជាៈ

– ប្រទេស    មង្គោលី

– ប្រទេស    រុស្សី

– ប្រទេស    ជប៉ុន

– ប្រទេស    ថៃឡង់

សូមថ្លែងអំណរព្រះគុណយ៉ាងជ្រាលជ្រៅចំពោះ

ព្រះមហា ភេ សាវន ព្រឹទ្ធបុរសរងមហាវិទ្យាល័យ ភាសាបាលី និងសំស្ក្រឹត នៃពុទ្ធិកសាកលវិទ្យាល័យព្រះសីហនុរាជ រាជធានីភ្នំពេញ, ដែលបានជួយស្វែងរក និងស្កែនជីវប្រវត្តិ របស់សម្តេច ព្រះឧត្តមមុនី  ហេង លាងហោ ផ្ញើមកឱ្យយើងខ្ញុំព្រះករុណា មានលទ្ធភាពបង្កើតទំព័រជីវប្រវត្តិនេះឡើង ៕

វត្តខេមររតនារាម, ថ្ងៃទី២២ ខែសីហា ឆ្នាំ២០១០

🔸Last Updated កំណែចុងក្រោយ on June 23, 2024

Facebook Comments
Share this article:
Johnny ចន្នី

Author: Johnny ចន្នី

អ្នកបង្កើតនិងរៀបចំថែរក្សាវ៉ិបសាយត៍។ Creator and maintaining Website (Webmaster).