វិជ្ជា ៣ (សេចក្ដីដឹងច្បាស់, ការចេះដឹងពិសេស – Vijjā: the Threefold Knowledge)
១. បុព្វេនិវាសានុស្សតិញាណ (ញាណជាហេតុរលឹកនូវខន្ធដែលធ្លាប់អាស្រ័យនៅក្នុងកាលមុនបាន, រលឹកជាតិបាន – Pubbenivāsānussati–ñaṇa: reminiscence of past lives)
២. ចុតូបបាតញាណ (ញាណកំណត់ដឹងចុតិនិងឧប្បត្តិរបស់សត្វទាំងឡាយ ដែលប្រព្រឹត្តទៅតាមកម្ម, ញាណឃើញការអន្ទោលកើតស្លាប់របស់សត្វទាំងឡាយ ហៅម្យ៉ាងទៀតថា ទិព្វចក្ខុញាណ – Cutūpapāta-ñaṇa: knowledge of the decease and rebirth of beings; clairvoyance)
៣. អាសវក្ខយញាណ (ញាណឈ្វេងដឹងក្នុងធម៌ជាទីអស់ទៅនៃអាសវៈទាំងឡាយ, ចំណេះដែលធ្វើឱ្យអស់អាសវៈ, ការត្រាស់ដឹង – Ᾱsavakkhaya-ñaṇa: knowledge of the destruction of mental intoxicants)
វិជ្ជា ៣ នេះ ហៅដោយខ្លីថា ញាណ ៣ ជាអង្គប្រកបមួយក្នុងពុទ្ធគុណបទថា វិជ្ជាចរណសម្បន្នោ, (មើលវិជ្ជា ៨ ផង) ។
🔸Last Updated កំណែចុងក្រោយ on March 26, 2023