២៤-រឿង ព្រះមេឃិយត្ថេរ

សុខដទៃក្រៅពីសេចក្តីស្ងប់ពុំមានឡើយ។

🔸បុគ្គល កុំគប្បីធ្វើប្រយោជន៍ខ្លួនឲ្យវិនាសព្រោះប្រយោជន៍របស់អ្នកដទៃ។


ព្រះមេឃិយៈ មិនព្រមស្តាប់ព្រះតម្រាស់របស់ព្រះឣង្គឡើយ ថែមទាំងបានពោលពាក្យទ្រគោះបោះបោក ទៅរកព្រះឣង្គថា “តើធ្វើដូចម្តេចទៅបាន បើព្រះឣង្គទ្រង់បានសម្រេចកិច្ចឣស់ហើយនោះ តែទូលព្រះបង្គំវិញនោះ មិនទាន់បានសម្រេចគុណធម៌អ្វីទេ កំពុងតែ ប្រតិបត្តិនៅឡើយ នឹងធ្វើឲ្យដូចជាព្រះឣង្គ យ៉ាងណាបាន” ហើយក៏និមន្តទៅទីនោះតែម្តង មិនយូរប៉ុន្មាន ក៏ត្រូវឣកុសលវិត្កកៈ គ្របសង្កត់ យ៉ាងខ្លាំង ទ្រាំពុំបាន ទើបបានត្រឡប់មក ក្រាបទូលរឿងនោះ ថ្វាយដល់ព្រះឣង្គទ្រង់ជ្រាប ។

ព្រះសាស្តាទ្រង់ត្រាស់ថា “នែមេឃិយៈ ធម្មតាចិត្តនេះ ជា ធម្មជាត ដែលត្រាច់រង្គាត់ទៅបានឆ្ងាយណាស់, ការឣប់រំទូន្មានចិត្ត ឲ្យស្ថិតនៅ ក្នុងឣំណាចរបស់ខ្លួនបាន គឺជាការប្រសើរពេកណាស់” ដូច្នេះហើយ ទ្រង់ត្រាស់នូវព្រះគាថានេះ ថា ៖

ផន្ទនំ ចបលំ ចិត្តំទុរក្ខំ ទុន្និវារយំ
ឧជុំ ករោតិ មេធាវីឧសុការោវ តេជនំ ។
វារិជោវ ថលេ ខិត្តោឱកមោកតឧព្ភតោ
បរិផន្ទតិទំ ចិត្តំមារធេយ្យំ បហាតវេ ។

ប្រែថា👇

☸️ឣ្នកប្រាជ្ញ តែងធ្វើចិត្តដែលញាប់ញ័រ ឃ្លេងឃ្លោង រក្សាបានដោយកម្រ ហាមឃាត់បានដោយលំបាក ឲ្យជាចិត្តត្រង់បាន ដូចជាឣ្នកធ្វើព្រួញ ពត់ព្រួញឲ្យត្រង់ ។ ចិត្តនេះ ដែលបុគ្គលលើកឡើងចាកឣាល័យ គឺកាមគុណ ៥ ហើយបោះទៅក្នុងវិបស្សនាកម្មដ្ឋាន ដើម្បីលះបង់នូវវដ្តៈ ជាទីនៅនៃមារ រមែងញាប់ញ័រ ដូចជាវារិជាត (សត្វដែលកើតក្នុងទឹកមានត្រីជាដើម) ដែលឣ្នកនេសាទ ចាប់លើកឡើងផុតអំពីទឹក ហើយបោះទៅលើគោក (តែងបម្រះននៀល) យ៉ាង នោះឯង ។


Share this article:
Johnny ចន្នី

Author: Johnny ចន្នី

អ្នកបង្កើតនិងរៀបចំថែរក្សាវ៉ិបសាយត៍។ Creator and maintaining Website (Webmaster).