យុវជនអាមេរិក ជាប់ចិត្តនឹងធម៌ស្មូត សាស្ត្រាស្លឹករឹត និងកំណាព្យរបស់ខ្មែរ

យុវជនអាមេរិក ជាប់ចិត្តនឹងធម៌ស្មូត សាស្ត្រាស្លឹករឹត និងកំណាព្យរបស់ខ្មែរ

ជនជាតិអាមេរិក លោក Trent Walker បានមកសិក្សាធម៌ស្មូត និងធម៌បទ នៅកម្ពុជា តាំងពីឆ្នាំ ២០០៥ តាមរយៈអង្គការសិល្បៈខ្មែរអមតៈ។ លោក Trent Walker បញ្ជាក់ថា មុនមកដល់កម្ពុជា លោកចាប់អារម្មណ៍ទៅលើតូរ្យតន្រ្តី និងព្រះពុទ្ធសាសនា។ ក្នុងពេលមកកម្ពុជាសិក្សាពីការស្មូត ជនជាតិអាមេរិកវ័យ ៣០ រូបនេះ ក៏បានបួសជាសាមណេររយៈពេល ៥ ខែ នៅក្នុងខេត្តសៀមរាបផងដែរ។ បន្ទាប់ពីលាចាកសិក្ខាបទ លោក Trent Walker បានបន្តសិក្សាធម៌ស្មូតបន្ថែមទៀត។
លោក Trent Walker អាចស្មូតជាភាសាខ្មែរ និងភាសាអង់គ្លេស បានយ៉ាងល្អ។ ជនជាតិអាមេរិករូបនេះ បានបកប្រែអត្ថបទកំណាព្យ ជាភាសាអង់គ្លេស ដើម្បីឲ្យជនបរទេសអាចស្វែងយល់ពីវប្បធម៌របស់ខ្មែរ។ បច្ចុប្បន្នលោក Trent Walker កំពុងសិក្សាស្រាវជ្រាវ អភិរក្ស សាស្ត្រាស្លឹករឹត និងក្រាំងខ្មែរ នៅក្នុងប្រទេសកម្ពុជា ដើម្បីធ្វើនិក្ខេបបទ ការពារថ្នាក់បណ្ឌិតរបស់លោក នៅសាកលវិទ្យាល័យ California Berkeley៕[divider]

Facebook Comments
Share this article:

Author: Johnny

អ្នកបង្កើតនិងរៀបចំថែរក្សាវ៉ិបសាយត៍។ Creator and maintaining Website (Webmaster).