យមកវគ្គ-១៧ Posted on April 4, 2025May 4, 2025 by Johnny ចន្នី ចំនួនទស្សនា: 39 បង្ហោះដោយ:Johnny ចន្នី នត្ថិ សន្តិ បរំ សុខំ សុខដទៃក្រៅពីសេចក្តីស្ងប់ពុំមានឡើយ។ សេពគប់ពាល ពាលនាំទៅរកខុស សេពគប់ប្រាជ្ញប្រុស ប្រាជ្ញនាំទៅរកត្រូវ ។ 🕯️សម្តេច ជួន ណាត 🔸គាថាទី⟦១៧⟧ ឥធ តប្បតិ បេច្ច តប្បតិបាបការី ឧភយត្ថ តប្បតិបាបំ មេ កតន្តិ តប្បតិភិយ្យោ តប្បតិ ទុគ្គតិំ គតោ ។ ☸️បុគ្គលអ្នកធ្វើអំពើបាប តែងក្ដៅក្រហាយក្នុងលោកទាំងពីរ គឺក្ដៅក្រហាយក្នុងលោកនេះ ១ ក្ដៅក្រហាយក្នុងលោកខាងមុខ ១ បុគ្គលនោះ រមែងក្ដៅក្រហាយដោយគិតឃើញថា បាបអញបានធ្វើហើយ លុះធ្វើមរណកាលទៅកាន់ទុគ្គតិ ក៏រឹងរឹតតែក្ដៅក្រហាយដ៏ក្រៃលែង ។ 🔸កំណែចុងក្រោយ Last Updated on May 4, 2025 by Johnny ចន្នីShare this article: