មុននឹងអស់សង្ខ័យ Posted on January 8, 2025February 3, 2025 by Johnny ចន្នី ចំនួនទស្សនា: 32 បង្ហោះដោយ:Johnny ចន្នី នត្ថិ សន្តិ បរំ សុខំ សុខដទៃក្រៅពីសេចក្តីស្ងប់ពុំមានឡើយ។ 🔸គួរធើ្វនូវបុណ្យទាំងឡាយ ដែលនាំសេចក្ដីសុខមកឲ្យ។ មុននឹងអស់សង្ខ័យ… កើតចាស់ឈឺស្លាប់ច្បាប់ធម្មជាតិមនុស្សមិនអាចឃ្លាតអាចបំពានតែនៅអាចជ្រើសជីវិតបានពេលរស់គ្រប់ប្រាណសាងក្តីល្អ ។ទាន់មានជីវិតគិតវៀងវៃសាងខ្លួនប្រពៃក្នុងសីលធម៌ប្រព្រឹត្តសុចរិតក្រិត្យបវរធ្វើអំពើល្អចំពោះញាតិ ។នៅក្មេងបណ្តុះសព្វវិជ្ជាជំនាញសាស្ត្រាមិនរវាតធំឡើងធ្វើការស្វែងអស់ស្នៀតចិញ្ចឹមផៅញាតិចាកអត្តខាត់ ។មិនខ្ជិលទំរន់ទន់រាងកាយងើបឡើងធ្វើហើយយ៉ាងប្រយ័ត្នពាក្យម៉ែឪផ្តាំចាំគ្រប់ម៉ាត់ប្រព្រឹត្តមធ្យ័តជាគំរូ ។ដល់ចាស់ពេញវ័យស្តីពិរោះស្រឡាញ់ស្ម័គ្រស្មោះថែធួនគ្រួអប់រំកូនចៅដោយគុណធម៌មិនជោរឫកជួរឆ្មើងកន្ទ្រើង ។ធ្វើខ្លួនជាទីហៅស្រឡាញ់ញាតិផងត្របាញ់ស្កាត់រកយើងផ្តល់គំនិតខ្ពស់រស់ថ្កុំថ្កើងថែធួនស្រុកយើងរស់សប្បាយ ។នោះដល់យើងស្លាប់បិទភ្នែកជិតត្បិតព្រោះជីវិតសុក្រិតក្រៃសាងនូវក្តីល្អសព្វវិស័យគំរូប្រពៃនៃកូនចៅ…៕ និពន្ធដោយៈ អ្នកស្រី កែវ ច័ន្ទបូរណ៍ Keo, Chanbo 🔸កំណែចុងក្រោយ Last Updated on February 3, 2025 by Johnny ចន្នីShare this article: