១. មិនគួរប្រកាន់ចិត្តជារបស់ខ្លួន
ម្ល៉េះមនុស្សនិករនៅយល់ខុស | |
មិនឃើញចិត្តបាបថាជាទោស | ស្វាគមន៍ទោមនស្សគ្រប់ខណៈ ។ |
រាលថ្ងៃច្របល់ដោយមោហៈ | |
លោករាប់ចំនួនចិត្តទោសៈ | តិចជាងលោភៈអភិជ្ឈា ។ |
ជាបុណ្យប្រពៃល្អមហិមា | |
តែត្រូវពិនិត្យចិត្តវេទនា | តើមានអវិជ្ជាចូលរួមដែរ? ។ |
ស្រណោះស្រណោកក៏គួរតែ | |
ដឹងថាអកុសលប្លមចូលក្បែរ | មិនមែនមានតែកុសលទេ ។ |
ថាករុណាចិត្តនុះទាល់តែ | |
ស្រពោនអាក់អន់ជួយខឹងជេរ | ជាមួយនឹងគេទើបហៅស្មោះ ។ |
ត្រឹមជាឧបេក្ខាឬសោមនស្ស | |
គ្មានទុក្ខសោកសៅគ្មានទោមនស្ស | ទើបឱ្យឈ្មោះករុណាពិត ។ |
កើតរួមតែនឹងទោសៈចិត្ត | |
ផ្សំឡើងដោយហេតុបច្ច័យល្អិត | មិនគួរប្រកាន់ចិត្តជារបស់ខ្លួន ៕ |
នាទីកំណាព្យ រៀបរៀងដោយៈ ឧបាសិកា ឱម លក្ខិណា

កំណែចុងក្រោយ Last Updated on October 4, 2024 by Johnny ចន្នី