បាតុកម្ម-កូដកម្ម Posted on February 6, 2025August 18, 2025 by Johnny ចន្នី ចំនួនទស្សនា: 51 បង្ហោះដោយ:Johnny ចន្នី នត្ថិ សន្តិ បរំ សុខំ សុខដទៃក្រៅពីសេចក្តីស្ងប់ពុំមានឡើយ។ 🔸តក់ៗពេញបំពង់។ បាតុកម្ម (ប៉ា-តុ-កាំ) នាមសព្ទ ( បា. បាតុ + កម្ម ) អំពើជាក់ស្ដែង, ការធ្វើឲ្យដឹងឬឲ្យឃើញប្រាកដ; ការលើកគ្នាដើរដង្ហែជាក្បួនដើម្បីសម្ដែងសេចក្ដីមិនពេញចិត្តចំពោះអំពើអ្វីនីមួយ ឬទទូចសុំស្រុះគ្នាឲ្យសម្រេចផលប្រយោជន៍អ្វីមួយតាមសេចក្ដីពេញចិត្តខ្លួនទាំងអស់គ្នា ។ – ធ្វើបាតុកម្មសម្ដែងការណ៍មិនពេញចិត្តចំពោះរឿង . . . ; បាតុកម្មនៃពួកកម្មករ . . .។ បាតុកម្មបំពានច្បាប់ បាតុកម្មខុសផ្លូវច្បាប់ ។ បាតុកម្មឡើងចាង បាតុកម្មតាមទំនើងក្រៅលក្ខណានុញ្ញាត ។ បាតុកម្មសុភាព បាតុកម្មសុភាពរាបសាតាមលក្ខណានុញ្ញាត ។ ល ។ កូដកម្ម (កូ-ដៈ-កាំ) នាមសព្ទ ( បា. កូដ “កោង” + កម្ម ) អំពើព្រហើន, អំពើកោងកាចវៀចវេរ; ពុតត្បុត; ការសំដែងអាកប្បកិរិយាប្រឆាំងចំពោះរឿង ឬ កិច្ចការណាមួយដែលខ្លួនមិនពេញចិត្ត ។ ( បា. ) បាលី 🔸កំណែចុងក្រោយ Last Updated on August 18, 2025 by Johnny ចន្នីShare this article: