ទឹក លុយ មាស ពេជ្រ Posted on October 29, 2018September 13, 2024 by Johnny ចន្នី ចំនួនទស្សនា: 55 បង្ហោះដោយ:Johnny ចន្នី នត្ថិ សន្តិ បរំ សុខំ សុខដទៃក្រៅពីសេចក្តីស្ងប់ពុំមានឡើយ។ អ្នកសុំតែងតែទាស់ចិត្តអ្នកឱ្យ ការសុំហ្នឹងហើយនាំបែកមិត្ត។ 🕯️ធម្មាចារ្យ ឆឹង កាន ពំនោលដោយៈ ព្រះគ្រូ សាន់ មនោសារ ទឹកមួយប្រលង់កុំក្បង់នឹងដៃនាំឱ្យចង្រៃល្អក់វរវឹកគួរលុតជង្គង់បង្អោនក្រេបផឹកមេ្ដចបានមួយក្អឹកបំបាត់ខះក។ជីវិតមានតិចកុំបិចធើ្វបាបថ្នាក់ថ្នមសុខភាពសម្រាប់សាងល្អសន្សំរឿងស្អាតសង្វាតធម៌សឱ្យដូចជាស្កររក្សារសផ្អែម។ទឹកស្អុយទឹកជ្រាំផ្សំបានជាជីគ្រាប់ស្វាយចន្ទីលីងទទួលភ្ញៀវតុត្រីស្អុយត្រីហើមផ្សំធើ្វប្រហុកធម៌នៅនឹងមុខសំកុកដល់ណា។ លុយអើយៗលុយមិនក្រអូបមិនស្អុយជាទីរាប់អានទំរាំលុយដាចធើ្វម្ចាស់ប៉ុន្មានរ៉ាប់ចេះតែបានឥតមានប្រកែក។ទោះខ្វិនទោះខ្វាក់អ្នកមានផុតថ្នាក់ឬធុនដងវែកឱ្យតែស្មោះស្ម័គ្រប្រាក់មិនដែលស្រែកទល់ខ្លួនរហែកបាត់បង់រូបកាយ។ចំណែកនាងមាសរាប់អានដោយផ្ទះឬយល់ភក្រ្តាទាល់តែអ្នកមានទើបមាសប្រាថ្នាអ្នកក្រឡេឡាមាសថាទេៗ។រីឯនាងពេជ្ររស្មីព្រេចៗអន្រ្ទើសលើសគេអ្នកមានព្រួលៗពេជ្រថាទេៗពេជ្រថាទាល់តែម៉ាក្សសឺដេសវ៉ុលវ៉ូ។ កំណាព្យនិពន្ធដោយៈ ធម្មាចារ្យ ឆឹង កាន 🔸កំណែចុងក្រោយ Last Updated on September 13, 2024 by Johnny ចន្នីShare this article: