
Bhikkhu San Sochea
លាចាកសិក្ខាបទៈ May 21st, 2023
Website: SanSochea.org
YouTube: @SanSocheaOfficials
Facebook: SanSocheaFB
ឈ្មោះអ្នកអត់សីល | ||
---|---|---|
អ្នកសម្លាប់សត្វ | មាននាមប្រាកដ | ជាឃាតករ |
ព្រោះតែងបៀតបៀន | ឱ្យសត្វវឹកវរ | ដោយខ្លួនឥតធម៌ |
មេត្តាប្រណី ។ | ||
អ្នកលួចទ្រព្យគេ | បន្លំវៀចវេរ | ដោយពាក្យសំដី |
ឬមួយដោយកាយ | គំនិតអប្រិយ | អ្នកនោះឯងនៃ |
ជាចោរប្រាកដ ។ | ||
អ្នកខុសក្នុងកាម | នឹងប្រាកដនាម | ថាអ្នកផិតក្បត់ |
ប្តីប្រពន្ធខ្លួន | ឥតក្តីទៀងទាត់ | ព្រោះកាមសង្កត់ |
ឥតឱ្យខ្មាស ។ | ||
អ្នកពោលមិនពិត | ច្រើនបង់គំនិត | ព្រោះគេតមិនច្បាស់ |
ពោលតាមចំណង់ | កិច្ចកុងក្រឡះ | អ្នកផងស្គាល់ច្បាស់ |
ថាក្បត់សំដី ។ | ||
អ្នកផឹកសុរា | នឹងបាននាមថា | អ្នកអត់ស្មារតី |
យ៉ាងហោចអ្នកនុះ | ត្រូវជនប្រុសស្រី | គេឱ្យនាមថ្មី |
ថាអ្នកប្រមឹក ។ | ||
ហេតុនេះមិត្តអើយ | ចូរកុំព្រងើយ | កុំធុញកុំស្ពឹក |
ត្រូវមានសីលប្រាំ | ប្រចាំល្ងាចព្រឹក | កុំភ្លូកកុំភ្លឹក |
តាមលោកខាងក្រៅ ។ | ||
ព្រោះសង្សារវដ្ត | គ្មានដើមប្រាកដ | ឥតមានគោលដៅ |
ច្នេះត្រូវប្រព្រឹត្ត | តាមប្រាជ្ញប្រដៅ | នាំសត្វឆ្ពោះទៅ |
ព្រះនិព្វានហោង ។ |
ដកស្រង់ចេញពីសៀវភៅ ជីវិតពិតជាត្រូវការធម៌ ដោយព្រះភិក្ខុវជិរប្បញ្ញោ សាន សុជា

🔸កំណែចុងក្រោយ Last Updated on January 24, 2025 by Johnny ចន្នី
Facebook Comments