ច្បាប់សង្រ្គោះភរិយា ៥ យ៉ាង

ច្បាប់សង្រ្គោះភរិយា ៥ យ៉ាង

ទី១-រាប់អានភរិយាដោយវាចាដ៏ទន់ភ្លន់
បើពោលទៅប្រពន្ធពាក្យនោះទន់គួរជាប់ចិត្ត ។
ទី២-មិនមានមើលងាយមិនជេរវាយដោយអាណិត
ចេះថ្នមរក្សាចិត្តដោយអាណិតនាងភរិយា ។
ទី៣-មិនបានក្បត់ចិត្តទៅប្រព្រឹត្តស្រីនានា
តាមដោយល្បែងពាលាឱ្យភរិយាក្តៅក្រហាយ ។
ទី៤-បានប្រគល់យសយ៉ាងខ្ពង់ខ្ពស់ឱ្យសប្បាយ
យសស្រីផងទាំងឡាយគឺខ្វល់ខ្វាយជើងក្រានឆ្នាំង ។
ទី៥-ផ្គត់ផ្គង់ប្រដាប់មានសម្រាប់យ៉ាងសម្រាំង
គ្រឿងអប់គ្រឿងតែងតាំងតាមកម្លាំងធន់ខ្លួនអើយ ៕

ប្រភពៈ ទស្សនាវដ្តី កម្ពុជសុរិយា ឆ្នាំ១៩៤៤ (ចម្លងតាមច្បាប់ដើមទាំងអក្ខរាវិរុទ្ធ)

Facebook Comments
Share this article:
Johnny ចន្នី

Author: Johnny ចន្នី

អ្នកបង្កើតនិងរៀបចំថែរក្សាវ៉ិបសាយត៍។ Creator and maintaining Website (Webmaster).